លោកជំទាវ​ ឧកញ៉ា​ ម៉ៅ​ ម៉ាល័យ​ កែគឹមយ៉ាន​ អញ្ជើញ​ជាកត្តិយស​ ប្រគល់ម៉ូតូជូនសិស្សជាប់និទ្ទេស​ A ចំនួន២៥នាក់​ នៅសាលាខេត្តបន្ទាយមានជ័យ
October 19, 2019 អ្នកទស្សនា :

      ការទន្ទឹងរង់ចាំ​ ក៏ដូចជាការសន្យា​ សិស្ស​និទ្ទេស​A ទាំង២៥នាក់ក្នុងខេត្តបន្ទាយមានជ័យ​ ទទួលបានរង្វាន់ម៉ូតូម្នាក់១គ្រឿង​ ជាអំណោយដ៏ថ្លៃថ្លា​ របស់សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ និងលោកជំទាវ​ រួមនឹងទូរសព្ទស្មាតហ្វូនសេរីទំនេីប​ (Iphone)ម្នាក់១គ្រឿង​ ជាអំណោយដ៏ថ្លៃថ្លា​ ឯកឧត្ដម​ អ៊ុំ​ រាត្រី​ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ និងលោកជំទាវ​ ត្រូវបានប្រគល់ជូន​ នារសៀលថ្ងៃទី១៨​ ខែតុលា​ ឆ្នាំ​២០១៩​ នៅសាលាខេត្តបន្ទាយមានជ័យ។

      កម្មវិធីប្រគល់រង្វាន់ម៉ូតូជូនសិស្សជាប់និទ្ទេសAនេះផងដែរ​ មានការអញ្ជេីញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​លោកជំទាវ​ ឧកញ៉ា​ ម៉ៅ​ ម៉ាល័យ​ កែគឹមយ៉ាន​ ប្រធានកត្តិយសសមាគន៍​នារីកម្ពុជា​ ដេីម្បីសន្តិភាព​ និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ​ មានការអញ្ជេីញចូលរួម​ ឯកឧត្ដម​ ស​ សុខា​ រដ្ឋលេខាធិការក្រសួងអប់រំ​ យុវជន​ និងកីឡា​ នឹងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា​ និងលោកជំទាវ​ ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ និងលោកជំទាវ​ រួមនឹងមានការចូលរួមពីសំណាក់ឯកឧត្តម​ លោកជំទាវ​ សមាជិកព្រឹទ្ធសភា​ និងរដ្ឋសភា​ មន្ត្រីរាជការទូទាំងខេត្ត​ សិស្ស​និទ្ទេស​A​ សិស្សានុសិស្ស​បានចូលរួមចំនួនជាង១០០០នាក់។

      មានមតិចូលរួម​ ឯកឧត្តម​ អ៊ុំ​ រាត្រី​ បានមានប្រសាសន៍​ថា​ ៖​ ក្នុងនាមថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យពិតជាមានក្តីសោមនស្សរីករាយជាខ្លាំង​ ដោយយេីងទទួលបានធនធានអ្នកចេះដឹកច្រេីន​ ជាក់ស្តែងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ២០១៨-២០១៩នេះ​ យេីងទទួលបានសិស្សជាប់និទ្ទេសAរហូតទៅដល់២៥នាក់​ កេីនឡេីងជាង២០១៨។ ឯកឧត្តម​ អភិបាលខេត្ត​ ក៏បានជម្រុញដល់សិស្សានុសិស្សថ្នាក់ទី១២ជំនាន់ក្រោយ​ ត្រូវខិតខំសិក្សារៀនសូត្រឲ្យបានច្រេីន ដេីម្បីទទួលបាននិទ្ទេសល្អទាំងអស់គ្នា​ ពិសេសសិស្សានុសិស្ស​ ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន​។

      មានប្រសាសន៍សំណេះសំណាល​ ឯកឧត្តម​ ស​ សុខា​ ក៏បានលេីកឡេីងថា​ ៖​ វិស័យ​អប់រំ​នាពេលបច្ចុប្បន្ន​នេះ​ មានរីកចម្រេីន​ អភិវឌ្ឍន៍​យ៉ាងខ្លាំង​ដោយសាលារៀនមានភាពរីកចម្រេីន​ ដែលងាយស្រួយដល់ក្មួយៗសិក្សារៀនសូត្រប្រកបដោយចំណេះដឹងខ្ពស់​ ពិសេសក្រោយពីមានការធ្វេីកំណែទម្រងរបស់ក្រសួងអប់រំ​ យុវជន​ និងកីឡា​ ឃេីញយេីងសង្កេតឃេីញថា​ សិស្សានុសិស្ស​បានខិតខំរៀនសូត្រ​យ៉ាងខ្លាំង ដោយក្នុងនោះយេីងក៏ទទួលបានធនធានអ្នកចេះដឹងច្រេីន​ តាមរយៈ​ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​។ ឯកឧត្តម​បន្ត​ថា​ ៖​ វិស័យ​អប់​រំ​ គឺជាវិស័យអាទិភាពមួយដែលប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំង​ តាមរយៈ​ការផ្តល់ជាអគារសិក្សា​ជាច្រេីន​ខ្នង​ច្រើន​បន្ទប់​ ដែលក្មួយៗសិស្សានុសិស្សបានរៀនសូត្រដោយងាយស្រួល​ គ្មានភាពភ័យខ្លាច​ ដូចកាលពីសម័យមុនឡេីយ​ ។ ដូច្នេះក្មួយសិស្សានុសិស្សត្រូវខិតខំរៀន​សូត្របន្តទៀត​ ដេីម្បីក្លាយជាទំពាំងស្នងឬស្សី​ សម្រាប់ដឹកនាំប្រទេសជាតិនាពេលអនាគត់​។

      សូមបញ្ជាក់ថា​ ៖​ សម័យប្រឡងមធ្យមសិក្សាទុតិយភូមិ​ ឬបាក់ឌុបឆ្នាំ២០១៩នេះ​ គឺមានបេក្ខជនប្រឡងសរុប​ ៤៩១៧នាក់​ ស្រី​២៥៨៧នាក់​ បេីធៀបទៅនឹងឆ្នាំ២០១៨កន្លងទៅមានការកេីនឡេីង៣៩៧នាក់​ (ឆ្នាំ២០១៨​ មានបេក្ខជន​សរុប​៤២៩២នាក់​ ស្រី២១៩០)​។ ក្នុងនោះមណ្ឌលប្រឡងឆ្នាំនេះមានចំនួន៧​ (មានថ្នាក់វិទ្យាសាស្ត្រ​ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​)​ ពោលគឺមានការកេីនឡេីងកេីន១មណ្ឌល​ មាន១៩៨បន្ទប់(ឆ្នាំ២០១៨​ មាន១៧៤បន្ទប់) សម្រាប់មណ្ឌលប្រឡងទាំង៧មណ្ឌល​រួមមាន៖​ វិទ្យាល័យ​ សិរីសោភ័ណ​ ,វិទ្យាល័យ​ សម្ដេច​ឪ​,​ សាលាបឋមសិក្សា​ ហ៊ុន​ សែន​ សូភី​,​ សាកលវិទ្យាល័យ​ UME,​ វិទ្យាល័យ​ ហ៊ុន​ សែន​ ខ្លាកូន​ ,​ វិទ្យាល័យ​ អូរអំបិល​ និងសាកលវិទ្យាល័យ​ មានជ័យ​៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ