លោក ផៃធូន ផ្លាមកេសន អភិបាលខេត្តស្តីទី បានអញ្ជើញ ជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវមេតុងអាមេ ចំនួន ០៥ខ្សែ នៅក្នុងសង្កាត់ស្ទឹងវែង និងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ
October 19, 2019 អ្នកទស្សនា :

      លោក ផៃធូន ផ្លាមកេសន អភិបាលខេត្តស្តីទី បានអញ្ជើញ ជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវមេតុងអាមេ ចំនួន ០៥ ខ្សែ ប្រវែង ៣,០០០ ម៉ែត្រ នៅក្នុងសង្កាត់ស្ទឹងវែង និងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ នាព្រឹកថ្ងៃសៅរិ៍ ទី១៩ ខែតុលា ឆ្នាំ២០១៩។

      លោកអភិបាលខេត្តស្តីទី បានលើកឡើងថា ផ្លូវបេតុងអាមេ ប្រវែង ៣,០០០ ម៉ែត្រ នាពេលនេះ ជាគម្រោងវិនិយោគ របស់រដ្ឋបាលខេត្តកោះកុង ឆ្នាំ២០១៩ សម្រាប់គម្រោងសាងសង់ផ្លូវបេតុងប្រចាំឆ្នាំ ត្រូវបានសាងសង់ជាជំហានៗ តាមដំណាក់កាល ដូច្នេះត្រូវបែងចែកទៅតាមបណ្តាសង្កាត់ផ្សេងៗ ជាការពិតណាស់ផ្លូវដែលបើកការដ្ឋាននាពេលនេះពិតជាបម្រើផលប្រយោជន៍ ដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន សម្រាប់ការធ្វើដំណើរ ការដឹកជញ្ជូននានា ដើម្បីអោយផ្លូវប្រើប្រាស់បានយូរអង្វែង សូមបងប្អូនជួយថែរក្សាទាំងអស់គ្នា និងជួយទប់ស្កាត់ការដឹកលើសទម្ងន់ផងដែរ ព្រមទាំងផ្តល់ព័ត៌មាន ដល់អាជ្ញាធរពាក់ព័ន្ធ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ