អាជ្ញាធរខេត្តស្វាយរៀង បើកកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងដាក់ទិសដៅការងារសំខាន់ៗក្នុងកិច្ចថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈក្នុងខេត្តនាពេលខាងមុខ
October 18, 2019 អ្នកទស្សនា :

នាព្រឹកថ្ងៃសុក្រទី១៨ ខែតុលា ឆ្នាំ២០១៩នេះ នៅសាលប្រជុំធំ អគារ ឃ សាលាខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងដាក់ទិសដៅការងារ​សំខាន់ៗក្នុងកិច្ចថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈក្នុងខេត្តនាពេលខាងមុខ ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញាខេត្ត លោកមេបញ្ជាការ មេបញ្ជាការរងកង​កម្លាំងទាំងបីប្រភេទ លោក លោកស្រីប្រធាន អនុប្រធានមន្ទី អង្គភាពនានាជុំវិញខេត្ត លោកប្រធាន​ក្រុមប្រឹក្សា អភិបាល  អភិបាលរងក្រុង ស្រុកទាំង៨ លោកលោកស្រីមេឃុំ ចៅសង្កាត់ ព្រមទាំង​មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងគ្រប់លំដាប់ថ្នាក់ សរុបវត្តមាន ៦៤៩នាក់ ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា កម្ពុជាធ្លាប់ឆ្លង​កាត់ហើយនូវរបបខ្មៅងងឹតអស់រយៈពេល៣ឆ្នាំ៨ខែ និង២០ថ្ងៃ ហើយទម្រាំបានរស់សុខ​ស្រួលដូច​បច្ចុប្បន្ននេះគឺដោយសារការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដូច្នេះបើគ្មាន​សន្តិភាព​មិនបាច់និយាយដល់ការអភិវឌ្ឍនោះទេ យើងត្រូវតែរួមគ្នាការពារសន្តិភាពនេះ ឱ្យបាន​ស្ថិតស្ថេរគង់វង្សជានិរន្ត ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឱ្យប្រជាពលរដ្ឋទាំងអស់មានសិទ្ធិគ្រប់បែបយ៉ាង ក្នុងការប្រកប​ការងារចិញ្ចឹម​ជីវិត ព្រមទាំងមានឱកាសគ្រប់គ្រាន់ក្នុងការដើរហើរ និងសិក្សាលើមុខជំនាញផ្សេងៗផងដែរ ។

ឯកឧត្តមបន្តថា អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវបន្តចូលរួម ទប់ស្កាត់បដិវត្តពណ៌ដែលកើតចេញពីក្រុម ឧទ្ទាមក្រៅច្បាប់ដែលមានបំណងប៉ុនប៉ងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ។

ជាចុងបញ្ចប់ឯកឧត្តម អភិបាលខេត្តបានផ្តាំផ្ញើដល់ អភិបាលក្រុងស្រុក មន្ត្រីរាជការ កងកម្លាំងមាន​សមត្ថកិច្ចគ្រប់​លំដាប់ថ្នាក់ត្រូវខិត ខំអនុវត្តតួនាទីភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីចូលរួមអនុវត្តនូវកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណសំណាក់កាលទី៤របស់​រាជ​រដ្ឋា​ភិបាលកម្ពុជាឲ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលជោគជ័យថែមទៀត៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ