អភិបាលខេត្តស្តីទី បានអញ្ជើញជាអធិបតីភាព អបអរសាទរ ពិធីប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដី មានលក្ខណៈជាប្រព័ន្ធ នៅភូមិ៣ សង្កាត់ស្មាច់មានជ័យក្រុងខេមរភូមិន្ទ ខេត្តកោះកុង
October 18, 2019 អ្នកទស្សនា :

      លោក ផៃធូន ផ្លាមកេសន អភិបាលខេត្តស្តីទី បានអញ្ជើញជាអធិបតីភាព អបអរសាទរ ពិធីប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដី មានលក្ខណៈជាប្រព័ន្ធ នៅភូមិ៣ សង្កាត់ស្មាច់មានជ័យក្រុងខេមរភូមិន្ទ ខេត្តកោះកុង នាថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០១៩។

      លោកអភិបាលខេត្តស្តីទី សូមឲ្យអាជ្ញាធរពាក់ព័ន្ធ និងក្រុមការងារ ព្រមទាំងប្រជាពលរដ្ឋក្នុងភូមិទាំងមូល ផ្ដល់កិច្ចសហការឲ្យបានគ្រប់ជ្រុងជ្រោយ ជាមួយមន្ត្រីជំនាញ ក្នុងការផ្ដល់ឯកសារពាក់ព័ន្ធ ដើម្បីឲ្យការអនុវត្តការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ និងជាប្រយោជន៍សម្រាប់បងប្អូនទទួលបាននៅប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ ជាមួយគ្នានេះដែរសូមឱ្យអាជ្ញាធរ ប្រជាពលរដ្ឋ ត្រូវយោគយល់ ក្នុងការរក្សាផ្លូវទឹក ចំណីផ្លូវ ដើម្បីចៀសវាងការលិចលង់នារដូវវស្សា នៅប៉ះពាល់ដល់ស្ថានភាពផ្លូវ និងសោភ័ណភាព ក្នុងក្រុង ក្នុងឃុំក្នុង ភូមិផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ