អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមពិធីចែកអាវរងា ជូននាយទាហាន នាយទាហានរងនៃតំបន់ប្រតិបត្តិការសឹករងខេត្ត ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន
October 18, 2019 អ្នកទស្សនា :

      កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃសុក្រ ៥រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្ត កំពង់ឆ្នាំង បានរៀបចំពិធីចែកអាវរងា ជូនដល់នាយទាហាន នាយទាហានរង ចំណុះយោធភូមិភាគពិសេស ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ។  

      ក្នុងពិធីនោះ ក៏មានការអញ្ជើញ ចូលរួមពីឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាល រង ខេត្ត កំពង់ឆ្នាំង នាយទាហាន នាយទាហានរង ចំណុះយោធភូមិភាគពិសេសទាំងអស់។

      ជាកិច្ចចាប់ផ្តើម លោក ឧត្តមសេនីយ៍ទោ សោម សុវណ្ណ មេបញ្ជាការរង យោធភូមិភាគពិសេស បានមានមតិស្វាគមន៍ ដល់គណៈអធិបតី ក៏ដូចជាអង្គពិធីទាំងមូល និង រាយការណ៍សង្ខេបពីលទ្ធផលការងារដែលសម្រេចបាននាពេលកន្លងមក។

      ជាកិច្ចបន្ត ឯកឧត្តម នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន បានមានមតិសំណេះសំណាល និង ពាំនាំនូវការផ្តាំផ្ញើ សួរសុខទុក្ខ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ជូនដល់នាយទាហាន នាយទាហានរងទាំងអស់ ហើយក៏បានជម្រាបផងដែរថា សម្តេចតេជោ និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត តែងតែរួមសុខ រួមទុក្ខ ជាមួយកង កម្លាំងប្រដាប់អាវុធយើង គ្រប់ទីកន្លែង និង គ្រប់ពេលវេលាជានិច្ច។

      ជាចុងបញ្ចប់ ឯកឧត្តម បានផ្តាំផ្ញើ និង ក្រើនរំលឹក ដល់កងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព ឱ្យបានល្អ ត្រូវប្តេជ្ញាដាច់ខាត ចូលរួមថែរក្សាការពាររាជរដ្ឋាភិបាលស្របច្បាប់ កុំជឿលើការឃោសនារបស់បុគ្គលមួយចំនួន និង បានចែកអាវរងា ជូនដល់នាយទាហាន នាយទាហានរង និង អង្គភាពចំណុះយោធភូមិភាគពិសេសទាំងអស់៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ