អភិបាលខេត្តព្រះវិហារប្រគល់ប័ណ្ណកម្មសិទ្ធដីជូនប្រជាពលរដ្ឋចំនួ៧១២គ្រួសារក្នុងស្រុកជាំក្សាន្តខេត្តព្រះវិហារ
October 18, 2019 អ្នកទស្សនា :

      នៅព្រឹកថ្ងៃទី១៨ ខែ តុលា ឆ្នាំ២០១៩ ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន៩១៩ក្បាលដី ដែលមានផ្ទៃដីទំហំ ៤១០,៤៩ហិកតា ជូនប្រជាពលរដ្ឋចំនួន ៧១២គ្រួសារ ក្នុងនោះ ភូមិវាលធំ ចំនួន ៣៦៧ក្បាលដី ដែលមានផ្ទៃដីទំហំ ២៥៦,៩៤ ហិកតា ជូនប្រជាពលរដ្ឋ ចំនួន ២៨២ គ្រួសារ ភូមិវាលពោធិ៍ ចំនួន ២៧៩ ក្បាលដី ដែលមានផ្ទៃដីទំហំ ៦៥,៤៧ ហិកតា ជូនប្រជាពលរដ្ឋ ចំនួន ២១៤ គ្រួសារ និងភូមិគោកស្រឡៅ ចំនួន ២៧៣ ក្បាលដី ដែលមានផ្ទៃដីទំហំ ៨៨,០៨ ហិកតា ជូនប្រជាពលរដ្ឋ ចំនួន ២១៦ គ្រួសារ ស្ថិតក្នុង ភូមិវាលពោធិ៍ ភូមិវាល ធំ និង ភូមិ គោស្រឡៅ ឃុំ ជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្ត ព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ។

      ឯកឧត្តមអភិបាលខេត្ត បានពាំនាំនូវការផ្តាំផ្ញើ និងសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាល សម្តេចទាំងទ្វេ តែងតែគិតគូរយកចិត្តទុកដាក់បំផុត ចំពោះសុខទុក្ខ និងដោះស្រាយបញ្ហាលំបាករបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការកាត់បន្ថយនូវភាពក្រីក្រ បង្កើនចំណូលដល់បងប្អូន ថែរក្សាសន្តិភាព និងផ្ដល់កម្មសិទ្ធិឯកជន ជាក់ស្ដែងថ្ងៃនេះ បងប្អូនទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬយើងហៅថា ប្លង់រឹង ដែលជាកម្មសិទ្ធិតកូនតចៅ មិនអាចមានអ្នករំលោភបានទេ។ ទាំងនេះគឺបានមកពី សន្ដិភាព ដែលសម្ដេចបានខិតខំថែរក្សាជូនបងប្អូន។

      ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា លទ្ធផលសម្រេចបានគួរជាទីមោទនៈ ខាងលើនេះ គឺអាស្រ័យដោយក្រុមការងារទាំងអស់ របស់កម្មវិធីដែលបានបញ្ចេញអស់ កម្លាំងកាយ កម្លាំងចិត្ត ប្រកបដោយស្មារតី លះបង់ខ្ពស់  និងមានជំនឿជឿជាក់លើគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
 
      បន្ថែមពីនោះ ឯកឧត្តមអភិបាលក៏សុំការ យោគ យល់អំពីបងប្អូន ចំពោះបញ្ហាដីធ្លី ដែលដំណោះ ស្រាយមិនទាន់បានបញ្ចប់ ដូច្នេះក្នុងនាមអាជ្ញាធរខេត្ត ខ្ញុំសន្យាថានឹងបន្ត និងពន្លឿនការដោះស្រាយ បញ្ហាដីធ្លីជូនបងប្អូន ដោយយុត្តិធម៌ តម្លាភាព និងអាចទទួលយកបាន។

      ឯកឧត្តមអភិបាលខេត្ត ស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋ សូមមេត្តាគោរពច្បាប់ចរាចរណ៍     បើជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាព ត្រួតពិនិត្យយានយន្តមុននឹងចេញដំណើរ បើស្រវឹងកុំបើកបរ ត្រូវគោរពល្បឿន និងស្លាកសញ្ញាចរាចរណ៍...។ ត្រូវគិតពីសុវត្ថិភាពម្ហូបអាហារ ត្រូវមានអនាម័យ រស់នៅស្អាត ចៀសផុតពីជម្ងឺឆ្លងផ្សេងៗ...។ល។
 
      ជាចុងក្រោយឯកឧត្តម បានផ្ដាំផ្ញើដល់ លោកយាយ លោកតា អំ ពូ មីង មា និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំចាញ់បោកបក្សពួកក្បត់ជាតិ សម រង្ស៊ី ដែលញុះញង់ឱ្យបងប្អូន បង្កអសន្តិសុខ ចូលរួមក្បត់ជាមួយពួកវាឱ្យសោះ។ ព្រោះគ្មានលទ្ធផលល្អសម្រាប់បងប្អូនទេ បើបងប្អូនចូលរួម នោះបងប្អូនត្រូវប្រឈមនឹងផ្លូវច្បាប់ ដោយមានទោសចាប់ពី ៥ឆ្នាំឡើងទៅ។ ដូចនេះ កុំរវីរវល់ នឹងបក្សពួកក្បត់ជាតិឱ្យសោះ ត្រូវយកថ្ងៃ ៩ វិច្ឆិកា នេះ ដើម្បីអកអំបុកជួបជុំគ្នា និងសប្បាយរីករាយបុណ្យអុំទូក ប្រពៃណីជាតិវិញ ដើម្បីចូលរួមការពារជាតិ សាសនា ព្រះមហាក្សត្រ ប្រសើរជាង៕

ប្រភព៖ រដ្ឋបាលខេត្តព្រះវិហារ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ