កិច្ចប្រជុំសាមញ្ញលើកទី៤៣ ឆ្នាំទី៤ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង
December 29, 2017 អ្នកទស្សនា :

នាព្រឹកថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧នេះ នៅសាលប្រជុំសាលាខេត្តស្វាយរៀង មានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៤៣ ឆ្នាំទី៤ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង ក្រោមអធិបភាពឯកឧត្ដមបណ្ឌិត គឹម ធា ប្រធានក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្ដមអភិបាលរងខេត្ត ឯកឧត្ដម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាល លោក លោកស្រីនាយក នាយករងទីចាត់ការ/អង្គភាព និងប្រធានការិយាល័យសាលាខេត្ត ៕ របៀបវារៈនៃកិច្ចប្រជុំនេះ រួមមាន ៖ ១.អនុម័តលើសេចក្ដីព្រាងរបៀបវារៈនៃកិច្ចប្រជុំ ២.ការពិនិត្យអនុម័តលើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤២ ៣.ការអនុម័តរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០១៧ និងទិសដៅការងារខែមករា ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្ត ៤.ស្ដាប់របាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០១៧ និងទិសដៅការងារខែមករា ឆ្នាំ២០១៨ របស់ គកសក ខេត្ត ៥.ស្ដាប់របាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០១៧ និងទិសដៅការងារខែមករា ឆ្នាំ២០១៨ របស់គណៈកម្មាធិការលទ្ធកម្មរដ្ឋបាលខេត្ត ៦.ការអនុម័តសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការកែសម្រួលសមាសភាពគណៈកម្មការរៀបចំគម្រោងខេត្ត ៧.ការអនុម័តសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការកែសម្រួលសមាសភាពគណៈកម្មាធិការលទ្ធកម្មរដ្ឋបាលខេត្ត ៨.ការអនុម័តសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការកែសម្រួលសមាសភាពគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្ត ៩.ការអនុម័តសេចក្ដីព្រាងស្ដីពីការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តមន្ត្រីរាជការ ១០.ការបោះឆ្នោតលើការការតែងតាំង និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការ ១១.សេចក្ដីផ្សេងៗ (កិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី៤៤ ប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨) ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តស្វាយរៀង (ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ