ឯកឧត្តម ជាវ តាយ ទទួលជួបពីភាក្សាការងារជាមួយក្រុមហ៊ុនវិនិយោគ មកពីប្រទេសសឹង្ហបុរី និងប្រទេស ម៉ាឡេស៊ី
October 18, 2019 អ្នកទស្សនា :

កាលពីថ្ងៃព្រហស្បត្តិ៍ ទី១៧ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃ​គណៈអភិបាល​ខេត្តកំពត ទទួលជួបជាមួយក្រុមហ៊ុនវិនិយោគ មកពីប្រទេសសឹង្ហបុរី និងប្រទេសម៉ាឡេស៊ី ដែល​មានគោលបំណង វិនិយោគផលិតអគ្គិសនី តាមរយះការកែច្នៃពីសំរាម និងពីពន្លឺព្រះអាទិត្យ, ការចម្រុះទឹកកង្វល់, ការបង្កើតប្រព័ន្ធបច្ចេកវិទ្យាក្នុងការងាររដ្ឋបាល ជាដើម។

ក្រុមហ៊ុននីមួយៗ បានបង្ហាញពីគោលបំណងនៃគម្រោងវិនិយោគ នៅខេត្តកំពត ក៏ដូចជា បទពិសោធន៍អនុវត្តគម្រោងជោគជ័យនៅប្រទេសផ្សេងៗ។

ក្នុងនោះដែរ ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ គាំទ្រ និងរីករាយដែលក្រុមហ៊ុន មាន​បំណង​ចង់វិនិយោគ នៅខេត្តកំពត ព្រោះខេត្តកំពត គឺជាខេត្តមួយកំពុងអភិវឌ្ឍន៏ ដែលត្រូវ​ការចាំ​បាច់ ការចូលរួមវិនិយោគរបស់ក្រុមហ៊ុននានាបន្ថែមទៀត ជាពិសេសការ​វិនិយោគ​បំលែងសំរាម​ជាអគ្គិសនី គឺជាការចូលរួមសំអាតអនាម័យ បរិស្ថានក្នុងខេត្ត។ បន្ទាប់មកឯកឧត្តមអភិបាលខេត្ត បានស្នើក្រុមហ៊ុនត្រលប់ទៅធ្វើគម្រោងលម្អិត​ឲ្យច្បាស់លាស់ម្តងទៀត ដើម្បីពិភាក្សាគ្នា​នៅពេល​ក្រោយ ហើយរដ្ឋបាលខេត្តនឹងព្យាយាមជួយឲ្យអស់ពីលទ្ធភាព ដើម្បីសម្រួលដំណើរ​ការវិនិយោគ​ឲ្យបានជោគជ័យ៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ