វេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អាណត្តិទី៣ ឆ្នាំ២០១៩ នៅស្រុកជលគីរី
October 18, 2019 អ្នកទស្សនា :

កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០១៩ នៅសាលាស្រុកជលគីរី មានរៀបចំវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អាណត្តិទី៣ ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្ដម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្ត ដោយ មាន អញ្ជើញ ចូលរួម ពីឯកឧត្តម  លោកជំទាវ សមាជិក ក្រុម ប្រឹក្សាខេត្ត នាយករដ្ឋបាល នាយកទីចាត់ការ ប្រធានអង្គភាពសាលាខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ក្រុម ប្រឹក្សា ស្រុក គណៈអភិបាល ស្រុក ការិយាល័យជុំវិញស្រុក ក្រុម ប្រឹក្សា ឃុំ តំណាងសហគមន៍ ប្រជាពលរដ្ឋ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និង អ្ន កពាក់ព័ន្ធ សរុប ១៩៧នាក់។ ឯកឧត្តម ឡុង ឈុន ឡៃ  ប្រធាន ក្រុមប្រឹក្សា ខេត្ត  បានលើកឡើង ថា គោលបំណងនៃវេទិកាគឺដើម្បី៖
១. ផ្សព្វផ្សាយ អំពី សកម្មភាព របស់ ក្រុម ប្រឹក្សា ខេត្ត រយ:ពេល មួយ ឆ្នាំ
២. ការ ឆ្លើយតប ចំពោះ សំណើ សំណូមពរ នានា
៣. ការពិភាក្សា ស្រាយបំភ្លឺ អំពី បញ្ហា នានាដល់អ្នក ចូលរួម
៤. ការ ប្រមូល មតិ យោបល់នានា ពីអ្នក ចូលរួម  ដើម្បី លើក កំពស់ ការ ឆ្លើយ តប ចំពោះតម្រូវ ការ របស់មូលដ្ឋាន
៥. លើក កំពស់ ការផ្ដល់សេវា  និង ការធ្វើឱ្យមាន ចីរភាព ដល់ការអភិវឌ្ឍតាម បែប ប្រជាធិបតេយ្យ នៅថ្នាក់ក្រោម ជាតិ ។
ជាមួយ គ្នានោះ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាល ខេត្ត  បាន វាយ ម្លៃខ្ពស់ និង កោត សរសើរ ដល់អាជ្ញាធរ  និង មន្ត្រី ជំនាញ ដែលបាន យក ចិត្ត ទុក ដាក់បំពេញ តួនាទីភារកិច្ច  របស់ ខ្លួន ប្រកប ដោយ ការទទួល ខុសត្រូវ ខ្ពស់ ក្នុង ការ បម្រើ ប្រជាពលរដ្ឋ ស្ថាប័ន និង ខិតខំ សហការ ចូល រួម អភិវឌ្ឍ ខេត្ត កំពង់ឆ្នាំង ឱ្យ មាន ការ រីក ចំរើន ជាលំដាប់ និង លំដាប់ ។
ឯកឧត្តម  បាន បន្តទៀត ថា វេទិកា ផ្សព្វផ្សាយ  និងពិគ្រោះយោបល់ នេះ ពិត ជា មាន សារ: សំខាន់ដោយ បាន ឆ្លុះ បញ្ចាំង អំពី លទ្ធផល សកម្មភាពការងាររបស់ រដ្ឋបាលខេត្ត  ព្រមទាំង ការ ផ្ដល់យោបល់កែលំអ នូវ ចំណុចខ្វះ ខាត ដើម្បី ឱ្យ ការ អភិវឌ្ឍ នៅក្នុង មូលដ្ឋាន កាន់តែមានភាព ប្រសើរជាងមុន។ បន្ថែម ពីនោះ ឯកឧត្ត ម  អភិបាល ខេត្ត ក៏បាន ថ្លែងជម្រុញ ឱ្យអាជ្ញាធរ គ្រប់ លំដាប់ថ្នាក់ និង មន្ត្រីជំនាញ តាម អង្គភាព ជុំវិ ញ ខេត្ត  សហការ គ្នា ចូលរួម ដោះស្រាយ បញ្ហា  ក៏ដូច ជា កង្វល់នានា របស់ប្រជាពលរដ្ឋ  និង ខិតខំ បម្រើ សេវា សាធារណៈជូន ប្រជាពល រដ្ឋ ឱ្យ មាន ប្រសិទ្ធភាព តម្លាភាព និង យុត្តិធម៌៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ