ការប្រណាំងទូកសម្រាប់ខេត្តបន្ទាយមានជ័យ ឆ្នាំ ២០១៩នេះ មានទូកចូលរួមប្រកួត២៥ទូក នៅថ្ងៃទី២៩ -៣០ ខែតុលា ខាងមុខនេះ
October 17, 2019 អ្នកទស្សនា :

រដ្ឋបាលខេត្តបន្ទាយមានជ័យ  បានរៀបចំកិច្ចប្រជុំ  គណៈបញ្ជាការឯកភាពរបស់រដ្ឋបាលខេត្ត  ដែលក្រោមអធិបតីភាព  ឯកឧត្ដម  អ៊ុ  រាត្រី  អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ  និងជាប្រធានអង្គប្រជុំ  រួមនឹងមានការអញ្ជេីញចូលរួមឯកឧត្តម  លោកជំទាវ  សមាជិក្រុមប្រឹក្សាខេត្ត   លោក  លោកស្រី  ប្រធានមន្ទី  អង្គភាព  ស្ថាប័ន ពាក់ព័ន្ធ ជុំវិញខេត្ត  កងកម្លាំង មានសម្ថកិច្ច ទាំង៣ប្រភេទបានចូលរួម ។ កិច្ចប្រជុំ នេះ  ធ្វេីឡេីងនៅថ្ងៃព្រហស្បតិ៍  ទី ១៧  ខែតុលា  ឆ្នាំ ២០១៩  នៅសាលប្រជុំ(សាលាខ)  សាលាខេត្តបន្ទាយមានជ័យ ។

ឯកឧត្ដម  អ៊ុ  រាត្រី  អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ  និងជាប្រធានអង្គប្រជុំ  បានមានប្រសាសន៍ ជម្រុញដល់កងកម្លាំង  សមត្ថកិច្ចពាក់ព័ន្ធ  នាឱកាសនៃការប្រណាំងទូកសម្រាប់ខេត្តបន្ទាយមានជ័យនៅថ្ងៃទី២៩-៣០  ខែតុលា ខាងមុខនេះ  ត្រូវឲ្យបានរួចជាស្រេចក្នុងការចូលរួមថែរក្សាសន្តិសុខ  សណ្តាប់ ធ្នាប់   ជូនបងប្អូនប្រជាពលរដ្ឋ  ភ្ញៀវជាតិ -អន្តរជាតិ  ដែលមកចូលរួមទស្សនា  ការប្រណាំងទូករយៈពេល២ថ្ងៃ ឲ្យបានល្អប្រសេីរ  ពិសេសត្រូវដាក់កងកម្លាំងតាមគោលដៅដែលបានកំណត់  ដេីម្បីធានាដល់សុខសុវត្ថិភាព  ជូនបងប្អូនដែលមកចូលរួម។  ម្យ៉ាងវិញទៀត វិញចំពោះឯកឧត្តមប្រធានអង្គប្រជុំ  ក៏បានជម្រុញដល់ក្រុមការងារ ត្រូវរៀបចំត្រៀមលក្ខណៈចាប់ពីពេលនេះតទៅ  ទាំងទីតាំងប្រណាំងទូក  ការរៀបចំប្រទីបរបស់ស្ថាប័ន  អង្គភាព នីមួយៗ  ព្រមជាមួយនឹងទីតាំងនៃការតាំងពិព័រណ៌ភូមិមួយផលិតមួយផងដែរ។

សូមបញ្ជាក់ថា  ៖  សម្រាប់ការប្រណាំងទូក  នៅខេត្ត បន្ទាយមានជ័យ ឆ្នាំ២០១៩នេះ  មានទូកចូលរួមប្រកួតចំនួន២៥ទូក  ក្នុងនោះ  ៖  ទូកចំណុះ៧០នាក់ឡេីង  មាន២ទូក ,  ទូក៦០ឡេីង  មាន២ទូក,  ទូក ២២ឡេីង  មាន១៥ទូក,  ទូក៥នាក់  មាន៤ទូក  និងទូក៣នាក់  មាន២ទូក។  ដែលកម្មវិធីបេីកការប្រណាំងទូកនឹងចាប់ផ្តេីមពីម៉ោង  ៩ព្រឹក  ថ្ងៃទី២៩  ខែតុលា  និងបិទបញ្ចប់នៅវេលាម៉ោង៣រសៀលថ្ងៃទី៣០  ខែតុលា  ៕

ប្រភព៖ រដ្ឋបាលខេត្តតបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ