កិច្ចប្រជុំ ក្រុមការងារ បច្ចេកទេស ផ្គត់ផ្គង់ ទឹក ស្អាត និង អនាម័យ ជនបទ (PWG) ស្ដីពី លទ្ធផល សម្រេច បាន ការងារ ទឹក ស្អាត និង អនាម័យ ត្រីមាស ទី ៣ ឆ្នាំ ២០១៩ និងទិសដៅបន្ត
October 17, 2019 អ្នកទស្សនា :

អភិបាលរង ខេត្តកណ្តាល  ឯកឧត្តម  តាំង  ម៉េង លាន  ជំរុញ អោយ អាជ្ញាធរ ក្រុង  ស្រុក  និង មន្ទីរ ពាក់ព័ន្ធ  ត្រូវ ធ្វេី ការរៀបចំ ផែកការរក្សាស្តុក ទឹកទុក  សម្រាប់ ប្រជាពលរដ្ឋ ប្រេីប្រាស់ ។  ឯកឧត្តម អភិបាលរងខេត្ត  ជំរុញ បែប នេះ  ក្នុង ឱកាស ឯកឧត្តម  អញ្ជើញ ចូល រួម ក្នុង កិច្ចប្រជុំ ក្រុមការងារ បច្ចេកទេស ផ្គត់ផ្គង់ ទឹក ស្អាត  និង អនាម័យ ជនបទ (PWG) ស្ដីពី លទ្ធផល សម្រេច បាន ការងារ ទឹក ស្អាត  និង អនាម័យ  ត្រីមាស ទី ៣  ឆ្នាំ ២០១៩  និងទិសដៅបន្ត  កាលពី រសៀល ថ្ងៃ ទី ១៦  ខែតុលា  ឆ្នាំ ២០១៩  ដោយ មាន ការអញ្ជើញ ចូលរួម  អាជ្ញាធរ ក្រុង  ស្រុក  មន្ទីរ ពាក់ព័ន្ធ  អង្គការ ក្រៅ រដ្ឋាភិបាល  និង ដៃគូ អភិវឌ្ឍន៍ នានា ក្នុង ខេត្ត ។

ឯកឧត្តម បន្តថា  ចំពោះ ក្រុង  ស្រុក  មួយ ចំនួន ដែល តែងតែទទួល រងគ្រោះ ដោយ គ្រោះ រាំងស្ងួត  ត្រូវ រៀបចំ ផែនការ  ស្ដារ ប្រឡាយ  ព្រែក  ស្រះ  និងបឹង  ដេីម្បី រក្សា ទុក ទឹក សម្រាប់ ប្រជាពលរដ្ឋ ប្រេីប្រាស់  ពេល រដូវ ប្រាំង ចូល មកដល់ ។

មិន ត្រឹមតែ រក្សា ទុក ទឹក ប៉ុណ្ណោះ ទេ  អាជ្ញាធរ ក្រុង  ស្រុក  ត្រូវ ទប់ស្កាត់ បញ្ហា ការ ចោល សំរាម ពាសវាលពាសកាល  ការ ចោល សំរាម ទៅ ក្នុង ប្រភព ទឹក ស្អាត  ដោយ ការ ប្រើប្រាស់ នូវ ពាក្យ ស្លោក នានា  ក្នុង គោលបំណង  ថែរក្សា អនាម័យ បរិស្ថាន  និង ប្រភព ទឹក ស្អាត ។

លោកស្រី  ជី  ថាវី  ប្រធាន មន្ទីរ អភិវឌ្ឍន៍ ជនបទ ខេត្តកណ្តាល  បានលើកឡើងថា គោលបំណង ក្នុង កិច្ចប្រជុំ  គឺ ដេីម្បី ចែក រំលែក បទពិសោធន៍  បញ្ហា ជួប ប្រទះ  និង រក ដំណោះស្រាយ រួម។

លោកស្រី  ប្រធាន មន្ទីរ អភិវឌ្ឍន៍ ជនបទ  បន្ថែមថា  បញ្ហាទឹកស្អាត និងអនាម័យនេះ គឺមិនមែនមានបញ្ហាតែនៅប្រទេសកម្ពុជាយើងនោះទេ វាគឺជាបញ្ហាសកល ជាក់ស្ដែងបច្ចុប្បន្នរាជរដ្ឋាភិបាលតាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំដៃគូពាក់ព័ន្ធ ឱ្យបង្កើនការចូលរួមដោះស្រាយបញ្ហាទឹកស្អាត និងអនាម័យ ដល់គ្រួសារនៅតាមជនបទ ក្នុងការជួយអប់រំដល់ប្រជាពលរដ្ឋពីការរស់នៅស្អាត ហូបស្អាត ការថែទាំអនាម័យ ជាដើម ។

ដូច្នេះដើម្បីអនុវត្តន៍កិច្ចការនេះប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងទទួលបានជោគជ័យ គឺទាមទារឲ្យមានការស្វែងយល់ និងចូលរួមអប់រំ ផ្សព្វផ្សាយ  ត្រួតពិនិត្យតាមដានទាំងអស់គ្នា រួមទាំងបណ្ដាអង្គការដៃគូ ក៏ដូចជាសប្បុរសជន និងវិស័យឯកជននានាផងដែរ៕

ប្រភព៖​ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ