ដំបូន្មានចាស់ទុំ​ គឺជាផ្នែកមួយនៃមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការអប់រំសីលធម៌​ និងចរិយាធម៌របស់សង្គមជាតិយើង
October 16, 2019 អ្នកទស្សនា :

      ដើម្បីជាផ្នែកមួយនៃការតបស្នងសងគុណ លើកទឹកចិត្ត​ និងលើកកម្ពស់ដល់មនុស្សចាស់​ ក៏ដូចជាបង្ហាញពីការយកចិត្តទុកដាក់​ចំពោះសុខទុក្ខរបស់ចាស់​ ប្រជាពលរដ្ឋ​ ដូចជាបង្ហាញនៃការដឹងគុណដល់មនុស្សចាស់ដែលកន្លងមកបានចូលរួមក្នុងកិច្ចការអភិវឌ្ឍជាតិ​ សហគមន៍​ និងកំពុងបន្តចូលរួមកិច្ចការទាំងនេះនៅតាមរដ្ឋាន​ អង្គការមនុស្សចាស់កម្ពុជា​ សហការជាមួយសមាគមន៍សហព័ន្ធមនុស្សចាស់ក្នុងខេតបន្ទាយមានជ័យ​ បានរៀបចំអបអរសាទរទិវា​ មនុស្សចាស់កម្ពុជា​ និងអន្តរជាតិ​ ១​ តុលា​ ដែលធ្វេីឡេីងក្រោមអធិបតីភាពលោកជំទាវ​ រស់​ សុផានី​ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ស្តីទី​ ដែលមានការអញ្ជេីញចូលរួមពីអភិបារងស្រុកព្រះនេត្រព្រះ​ លោក​ លោកស្រី​ អង្គការដៃគូ​រ​ អ្នកពាក់ព័ន្ធ​ ប្រជាពលរដ្ឋ​ជាង២០០នាក់បានចូលរួមធ្វេីឡេីង​ នៅបរិវេណការិយាល័យអប់រំ​ ស្រុកព្រះនេត្រព្រះ​ នាថ្ងៃទី១៦​ ខែតុលា​ ឆ្នាំ​២០១៩។

      មានប្រសាសន៍ក្នុងពិធីនោះដែរលោកជំទាវ​ រស់​ សុផានី​ ក៏បានមានប្រសាសន៍ថា​ ៖​ ក្នុងការប្រតិបត្តិក្នុងសង្គមយើងប្រជាជនមិនត្រឹមតែមានទម្លាប់គោរពព្រឹទ្ធាចារ្យប៉ុណ្ណោះទេ​ ប៉ុន្តែ​ថែមទាំងធ្វើឲ្យការគោរព​ និងការដឹងគុណមនុស្សចាស់នេះ​ ក្លាយទៅជាគោលនៃគុណធម៌​ ដែលបង្កើតជាវប្បធម៌និងជាប្រពៃណីដ៏ល្អសម្រាប់មនុស្សជំនាន់ក្រោយ​ ក្នុងការបន្តបុព្វហេតុការពារ​ និងកសាងប្រទេសជាតិរស់ខ្លួនទៀតផង​។ ជាងនេះទៅទៀ​ត​ ព្រឹទ្ធឱវាទ​ និងដំបូន្មានចាស់ទុំ​ គឺជាផ្នែកមួយនៃមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការអប់រំសីលធម៌​ និងចរិយាធម៌របស់សង្គមជាតិយើង​។

      លោកជំទាវ​បានបន្តថា ៖​ ដើម្បីសំដែងនូវការដឹងគុណចំពោះគុណូបការៈដ៏ថ្លៃថ្លាមនុស្សវ័យចាស់ដែលបានបន្សល់ទុកនូវសមិទ្ធផល​ និងមរតកជាច្រើននោះទេ​ រដ្ឋាភិបាលបានកសាងលិខិតបទដ្ឋានគតិយុត្ត​ និងគោលនយោបាយជាតិជាបន្តបន្ទាប់ចាប់ពីថ្ងៃរំដោះ ៧ មករាឆ្នាំ ១៩៧៩ សំដៅលើកកម្ពស់សុខមាលភាពមនុស្សវ័យចាស់​ឲ្យបានល្អប្រសើរឡេីង​ ក្នុងនោះមានជាអាទិ៍​ ការផ្ដល់នូវរបបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល​ កងកម្លាំងប្រដាប់វុធ​ កម្មករនិយោជិត​ និងការបង្កេីតមូលនិធិជនពិការ​ របបគោលនយោបាយចំពោះជនពិការ​ ក្រីក្រនៅតាមសហគមន៍។ ក្នុងនោះដែល​ រាជរដ្ឋាភិបាលបានអនុវត្តគោលនយោបាយស្ដីពីសុវត្ថិភាពសង្គមសម្រាប់កងកម្លាំងប្រដាប់អាវុធ​ និងនគរបាលត្រៀមចូលនិវត្តន៍។

      លោកជំទាវ​អភិបាលខេត្ត​ស្តីទី​ ក៏បានបញ្ជាក់ថា​ ៖​ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិកម្ពុជា​ ដើម្បីមនុស្សចាស់ដែលជាយន្តការសំរាប់អនុវត្តគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ឆ្នាំ ២០១៧-២០៣០ និងមានគម្រោងកម្មវិធីគាំទ្រផ្សេងៗ​ សម្រាប់ជួយលើកកម្ពស់សុខមាលភាពមនុស្សវ័យចាស់នៅកម្ពុជា​។ ជាក់ស្ដែងថ្មីៗនេះរាជរដ្ឋាភិបាល​ ក៏បានចេញក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម​ និងគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ឆ្នាំ ២០១៧-២០៣០ផងដែរ។

      ក្នុងពេលជាមួយគ្នានេះដែរសមាគមមនុស្សចាស់​ និងសមាគមអតីតយុទ្ធជនកម្ពុជា​ ត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ដើម្បីរក្សាឧត្តមប្រយោជន៍​ និងគាំទ្រស្ថានភាពជីវភាពរស់នៅរបស់មនុស្សវ័យចាស់​។ មនុស្សវ័យចាស់ត្រូវទទួលបាននូវការជួយឧបត្ថម្ភគាំទ្រ​ ដោយក្រសួង​ ស្ថាប័នដែលមានសមត្ថកិច្ច​ រដ្ឋបាលថ្នាក់ក្រោមជាតិ​ កាកបាទក្រហមកម្ពុជា​ សប្បុរសជននានា​ និងអង្គការមិនមែនរដ្ឋាភិបាលផងដែរ។

      សកម្មភាពប្រកបដោយសប្បុរសធម៌ទាំងនេះបានឆ្លុះបញ្ចាំងឲ្យឃើញពីវប្បធម៌ជួយឧបត្ថម្ភគាំទ្រគ្នា​ និងរួបរួមគ្នាជួយជំ្រជ្រែងដោះស្រាយនូវទុក្ខលំបាករបស់ជនរួមជាតិ​ ជាពិសេសមនុស្សចាស់ជរា​ ពិការ​ ក្រីក្រ​ គ្មានទីពឹងនៅក្នុងសង្គមជាតិយើង៕​

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ