វគ្គបណ្ដុះបណ្ដាលស្ដីពីដំណើរការ ការកសាងផែនការអភិវឌ្ឍន៏ ៥ឆ្នាំនិងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលខេត្ត ក្រុង ស្រុក
October 16, 2019 អ្នកទស្សនា :

      ថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តក្រចេះ មានរៀចំបើកវគ្គបណ្ដុះបណ្ដាលស្ដីពីដំណើរការកសាងផែនការអភិវឌ្ឍ៥ឆ្នាំ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលខេត្ត ក្រុង ស្រុក ដែលរៀចំឡើងដោយមន្ទីរផែនការខេត្ត ក្រោមអធិបតីភាព ឯកឧត្ដម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងដោយមានការចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត រដ្ឋបាលសាលាខេត្ត បណ្ដាមន្ទីរ អង្គភាព ក្រុមប្រឹក្សាស្រុក ក្រុង អភិបាលស្រុក ក្រុង និងអង្គការមិនមែនរដ្ឋាភិបាលផងដែរ។

      លោក គង់ សុជាតិ ប្រធានមន្ទីរផែនការខេត្តបានបញ្ជាក់ពីគោលបំណង់នៃវគ្គបណ្ដុះបណ្ដាលនេះគឺដើម្បីអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចនៅមូលដ្ឋានក្នុងដែនសមត្ថកិច្ចរបស់ខ្លួនស្របតាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការដោយយកអភិបាលកិច្ចល្អជាស្នូលដឹកនាំ និងផ្ដល់ការណែនាំជាគោលនយោបាយសម្រាប់ធ្វើអោយប្រសើរឡើងនូវប្រព័ន្ធ និងកិច្ចដំណើការកសាងផែនការដែលមានស្វ័យភាពក្នុងការរៀបចំផែនការក្នុងអាណត្តិក្រុមប្រឹក្សារបស់ខ្លួន ព្រមទាំងមានគោលដៅផ្ដល់ការណែនាំសម្រាប់ការត្រួតពិនិត្យ និងការកែលំអរប្រព័ន្ធ និងនិតិវិធីនៃការកសាងផែនការតាមចរឹកលក្ខណៈផ្សេងៗគ្នានៃប្រភេទរដ្ឋបាលថ្នាក់ក្រោមជាតិនិមួយៗ និងផ្ដល់ការណែនាំអំពីយន្តការ និងការអភិវឌ្ឍសមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការរៀបចំកសាង និងអនុវត្តផែនការរបស់ខ្លួន។

      ឯកឧត្ដម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍បញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះមានសារៈសំខាន់ដែលបង្ហាញថាធនធានជាច្រើន ដែលបានមកពីប្រភពនានា រួមទាំងថវិការាជរដ្ឋាភិបាលថវិកាគុណបំណាច់ខេត្ដ ថវិកាពីដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនផងដែរ និងធ្វើឲ្យលោក លោកស្រីបានយល់ដឹងពីការរៀបចំផែនការឡើងស្របតាមសេចក្ដីណែនាំបច្ចេកទេសរបស់ថ្នាក់ជាតិ ដោយមានការចូលរួមក្នុងដំណើរការវិភាគស្ថានភាព សក្ដានុពល បញ្ហាប្រឈម និងតម្រូវការនានា ពីមន្ទីរ/អង្គភាព ទីចាត់ការចំណុះសាលាខេត្ដ ក្រុមប្រឹក្សា និងគណៈអភិបាលក្រុង ស្រុក អង្កការសង្គមស៊ីវិល វិស័យឯកជន អ្នកពាក់ព័ន្ធនានា និងប្រជាពលរដ្ឋក្នុងខេត្ដ ដើម្បីរៀបចំផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំរបស់រដ្ឋបាលខេតក្រចេះនេះឡើង។

      ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្តបានណែនាំដល់សមាជិកទាំងអស់ត្រូវខិតខំយកចិត្តទុកស្ដាប់់ឲ្យបានច្បាស់លាស់នូវមេរៀននិមួយៗដែលវាគ្មិនបានបង្ហាញ ព្រោះថាជាឯកសារតំរង់ទិស ដើម្បីរៀបចំនូវក្របខណ្ឌ យុទ្ធសាស្ដ្រអភិវឌ្ឍន៍ខេត្ដ ក្នុងការប្រើប្រាស់ធនធានដ៏មានកំរិតរបស់រដ្ឋបាលខេត្ត ប្រកបដោយប្រសិទ្ធិភាព និង ប្រសិទ្ធិផលខ្ពស់។ ហើយផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំរបស់ខេត្ត ក៏បានកំណត់អំពីចក្ខុវិស័យ គោលបំណង គោលដៅ សូចនាករជាក់លាក់ និងយុទ្ធសាស្ដ្រ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការធ្វើសេចក្ដីសម្រេចចិត្ដក្នុងការប្រើប្រាស់ធនធាន និងសក្ដានុពលនានា ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងលើកកម្ពស់គុណភាពសេវា សំដៅឆ្លើយតបតម្រូវការប្រជាពលរដ្ឋ និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រនៅមូលដ្ឋាន៕

ប្រភព៖រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ