វេទិការសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានសង្កាត់កំពង់សំណាញ់
October 16, 2019 អ្នកទស្សនា :

      ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងរដ្ឋាភិបាល ជាមួយប្រជាពលរដ្ឋ ក្នុងការសហការជុំវុញ លើកកំពស់ការទទួលខុសត្រូវ និងលើកកម្ពស់គណនយ្យភាព របស់ក្រសួងស្ថាប័ន និងអជ្ញាធរដ្ឋបាលថ្នាក់ក្រោមជាតិ ការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍន៍នៅមូលដ្ឋានឱ្យមានប្រសិទ្ធភាព។ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ នៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានរៀបចំវេទិការសាធារណៈ របស់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានសង្កាត់កំពង់សំណាញ់ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម នៃ ចារី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយសង្កាត់កំពង់សំណាញ់។
មានប្រសាសន៍ក្នុងវេទិការសាធារណៈនេះដែរ ឯកឧត្ដម នៃ ចារី បានលើកឡើងថា វេទិការសាធារណៈ របស់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានសង្កាត់កំពង់សំណាញ់ មានគោលបំណង ស្ដាប់នូវកង្វល់ បញ្ហាប្រឈម ឬសំណូមពរ សំណើររបស់ប្រជាពលរដ្ឋ និងដោះស្រាយរាល់សំណូមពរ និងសំណើរទាំងនោះដោយផ្អែកទៅលើច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធនានា ក្នុងរណីមិនអាចដោះស្រាយបាន ក្រុមការងារ និងរាយការណ៍ជូនរដ្ឋាភិបាល តាមឋានានុក្រម។
ឯកឧត្ដមបន្តថា នេះជាលើកទី១ហើយដែល ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានសង្កាត់កំពង់សំណាញ់ រៀបចំវេទិការសាធារណៈដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។


      នៅក្នុងវេទិការនោះដែរ ប្រជាពលរដ្ឋក្នុងសង្កាត់កំពង់សំណាញ់ បានលើកនូវបញ្ហាប្រឈម និងសំណូមពរ ដូចជា សុំផ្លូវបេតុង លូបង្ហូរទឹក បញ្ហាគ្មានឡានដឹកសម្រាម ខ្វះទឹកស្អាត សុំបង្គោលភ្លើង។
ឆ្លើយតបនិងសំណូមពររបស់ប្រជាពលរដ្ឋ ទាក់ទងបញ្ហា សុំផ្លូវបេតង និងលូបង្ហូរទឹក ឯកឧត្ដមអភិបាលរងខេត្ត ស្នើឱ្យសង្កាត់ ត្រូវសហការជាមួយភូមិ ដើម្បីរួមគ្នាជាមួយមន្ទីរជំនាញ ត្រូវចុះសិក្សាផ្ទាល់ដល់ទីតាំង ដើម្បីលើកគម្រោងជូនខេត្ត។ បញ្ហាគ្មានឡានដឹកសម្រាមនៅតាមភូមិមួយចំនួន ឯកឧត្តមបានស្នើឱ្យសង្កាត់ត្រូវជំរុញដល់ក្រុមហ៊ុន ដឹកសម្រាមក្រុងតាខ្មៅ ត្រូវចូលយកសម្រាមឱ្យបានគ្រប់ភូមិក្នុងសង្កាត់កំពង់សំណាញ់។ បញ្ហាខ្វះទឹកស្អាត មន្ទីរឧស្សាហកម្មខេត្ត បានដាក់ចូលក្នុងគម្រោងឆ្នាំ២០២០។ ដោយឡែកការសុំបង្គោលភ្លើង ឯកឧត្តមបានឱ្យ ភូមិ សហការជាមួយមន្ទីររ៉ែ និងថាមពល ចុះពនិត្យដល់ទីតាំងផ្ទាល់។
ក្នុងវេទិការសាធារណៈនេះដែរ ក៏មានការបញ្ជ្រាបការយល់ដឹង ស្ដីពីផលប៉ះពាល់ នៃគ្រឿងញៀ និងគោលនយោបាយទាំង៩ចំណុច របស់ភូមិ ឃុំមានសុវត្តិភាព ព្រោះថា ដើម្បីឱ្យភូមិ ឃុំ មានសុវត្តិភាព ត្រូវមានការហសការជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន ទើបមានប្រសិទ្ធភាពខ្ពស់៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ