ឯកឧត្តម​ អភិបាលខេត្តដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តសៀមរាប
October 14, 2019 អ្នកទស្សនា :

      រសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩រដ្ឋបាលខេត្តបានរៀបចំកិច្ចប្រជុំគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម​ ទៀ​ សីហា​ អភិបាលនៃគណៈអភិបាលខេត្តដោយមានការចូលរួមពីអភិបាលរងនៃគណៈអភិបាលខេត្ត នាយក-នាយករងរដ្ឋបាល នាយក-នាយករងទីចាត់ការ អភិបាលក្រុង-ស្រុកទាំង១២ ប្រធាន-អង្គភាពនានាជុំវិញខេត្ត និងក្រុមគ្រួសារសហភាពសហព័ន្ធកម្ពុជាខេត្តសៀមរាប។

      ក្នុងកិច្ចប្រជុំ ឯកឧត្តម​ អភិបាលខេត្តបានជំរុញអោយមន្ទីរ​ អង្គភាពត្រូវយកចិត្តទុកដាក់ចំពោះកីឡាករដោយគិតគូពីបញ្ហាសុខភាពនិងការស្នាក់នៅរបស់ពួកគាត់ក្នុងកំឡុងពេលមកហាត់សមរហូតដល់ប្រកួតចប់។ជាមួយគ្នានេះ សមត្ថកិច្ចជំនាញទាំអស់ត្រូវយកចិត្តទកដាក់បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់​ និងបញ្ហាបរិស្ថានជាដើម។

      ក្នុងឆ្នាំនេះ​ រដ្ឋបាលខេត្តនឹងរៀបចំប្រាព្ធព្រះរាជពិធីបុណ្យអុំទូក​ បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុករយៈពេល៤ថ្ងៃ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី០៩-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមបណ្តោយដងស្ទឹងសៀមរាប ចាប់ពីស្ពានអតីតមន្ទីរទេសចរណ៍ចាស់ រហូតដល់ស្ពានវត្តដំណាក់៕

ប្រភព ៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ