ពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរមុខងារសាធារណៈខេត្តកំពត
October 14, 2019 អ្នកទស្សនា :

      រសៀល ថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចូលរួមពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរមុខងារសាធារណៈខេត្តកំពត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ព្រមទាំងវត្តមានចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជុំវិញខេត្តនិងមន្រ្តីរាជការ សរុបប្រមាណ ៣៥០នាក់ នៅសាលសន្និសិទខេត្តកំពត។

      ដោយពិនិត្យទៅលើលក្ខណៈសម្បត្តិ សមត្ថភាព និងបទពិសោធន៍ការងារ ក្រសួងមុខងារសាធារណៈបានចេញប្រកាសតែងតាំងលោក អុប ប៊ុនណាង ជាប្រធានមន្ទីរមុខងារសាធារណៈខេត្តកំពត ជំនួសលោក ជិន វណ្ណថា ដែលត្រូវផ្លាស់ទៅទទួលភារកិច្ចថ្មី។

      ស្ថិតក្នុងឱកាសថ្លៃថ្លានេះ ឯកឧត្តម អភិបាលខេត្ត បានផ្តាំផ្ញើដល់មន្តី្រដែលទើបទទួលតំណែងថ្មី ព្រមទាំងមន្ត្រីរាជការទាំងអស់ចំនួន ៤ចំណុច រួមមាន៖
១.បន្តយកចិត្តទុកដាក់អនុវត្តឲ្យមានប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់ ស្របតាមតួនាទីភារកិច្ចរៀងៗខ្លួនព្រមទាំងពង្រឹងការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា និងគោលការណ៍ណែនាំផ្សេងៗរបស់រាជរដ្ឋាភិបាល ក្រសួងមុខងារសាធារណៈ និងរដ្ឋបាលខេត្ត។
២.ពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ក្នុងមន្ទីឲ្យបានល្អប្រសើរ ពោលគឺសំណើលុបបំបាត់ភាពអសកម្មទាំងឡាយ និងបង្កើនស្មារតីគោរព ក្រមសីលធម៌វិជ្ជាជីវៈ។
៣.ត្រូវធ្វើការស្វែងយល់ដល់ស្ថានភាព ដំណើរការ និងបរិយាកាសទីកន្លែងថ្មី ដើម្បីមានមូលដ្ឋានសម្របសម្រួលការងារឲ្យទទួលបានជោគជ័យថ្លៃថ្លា ជាពិសេសត្រូវស្វែងយល់ពីក្របខណ្ឌបៀវត្សរ៍ក៏ដូចជាជាគោលការណ៍វិធានការជាក់ស្ដែងរបស់រដ្ឋបាលខេត្ត និងបេសកកម្មចម្បងរបស់មន្ទីរព្រមទាំងការណែនាំ និងបំពាក់បំប៉នជំនាញបច្ចេកទេសដល់មន្ត្រី និងសហការជាមួយមន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុក-ឃុំ-សង្កាត់ ដើម្បីឲ្យការងាររបស់យើងមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពក្នុងគោលដៅបម្រើផលប្រយោជន៍ជូនរាជរដ្ឋាភិបាល ក្រសួង រដ្ឋបាលខេត្ត និងប្រជាពលរដ្ឋប្រកបដោយឆន្ទៈ ម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈ និងវប្បធម៌សាធារណៈ ។
៤.យកចិត្តទុកដាក់ជំរុញលើកទឹកចិត្ត អប់រំណែនាំ ជួយបង្កលក្ខណៈ និងផ្ដល់ឱកាសការងារដល់មន្ត្រីវ័យក្មេងដែលជាធនធានមនុស្សសម្រាប់បន្តវេននៅថ្ងៃខាងមុខ។

      នៅក្នុងឱកាសនោះដែរ ឯកឧត្តម កិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានផ្តល់អនុសាសន៍ល្អៗមួយចំនួនដល់ប្រធានមន្ទីរ ដែលទើបតែងតាំងថ្មី និងមន្ត្រីរាជការក្រោមឱវាទពាក់ព័ន្ធនឹងកិច្ចការមុខងារសាធារណៈ ឲ្យពង្រឹងសមត្ថភាពខ្លួន ជាពិសេសត្រូវខិតខំរៀនសូត្រពីលិខិតបទដ្ឋានគតិយុត្តស្តីពីការគ្រប់គ្រងវិស័យមុខងារសាធារណៈ ការអនុវត្តតួនាទីនិងភារកិច្ចឲ្យសមស្របតាមតួនាទីរបស់មន្ទីរមុខងារសាធារណៈ ការពង្រឹងនឹងរក្សាសាមគ្គីភាពឯកភាពផ្ទៃក្នុងរវាងមន្ត្រីរាជការទាំងអស់ក្នុងមន្ទីរ ក៏ដូចជា អង្គភាព និង មន្ទីរនានាជុំវិញខេត្ត។

      ជាទីបញ្ចប់ ឯកឧត្តម កិត្តិបណ្ឌិត រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈបានជម្រុញអោយលោកប្រធានមន្ទីរថ្មីចូលរួមជួយការពារផលប្រយោជន៍មន្ត្រីរាជការក្នុងខេត្ត ព្រមទាំងធ្វើជាសេនាធិការ ជូនអភិបាលខេត្តលើកិច្ចការមុខងារសាធារណៈ ជាពិសេសក្តាប់ស្ថិតិមន្ត្រីរាជការក្នុងខេត្តឲ្យបានល្អប្រសើរ៕

ប្រភព ៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ