រដ្ឋបាលខេត្តកំពត ប្រារព្ធពិធីគោរពព្រះ វិញ្ញាណក្ខ័ន្ធនិង ថ្វាយ ព្រះរាជកុសលដ៏ថ្លៃថ្លាជូនព្រះករុណាព្រះបរមរតនកោដ្ឋ គម្រប់៧ឆ្នាំ
October 15, 2019 អ្នកទស្សនា :

      នៅព្រឹកថ្ងៃ ទី១៥ ខែតុលា ឆ្នាំ២០១៩ នាបរិវេណសាលាខេត្ត រដ្ឋបាលខេត្ត កំពត  បានប្រារព្ធ ពិធី គោរពព្រះ វិញ្ញាណក្ខ័ន្ធនិង ថ្វាយ ព្រះរាជកុសលដ៏ថ្លៃថ្លាជូនព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព ទឹកដី និងឯកភាពជាតិខ្មែរ "ព្រះបរមរតនកោដ្ឋ គ"ម្រប់៧ឆ្នាំ។

      ពិធីនេះ បានប្រព្រឹត្តទៅដោយមានការអញ្ជើញ ចូលរួម ពីសំណាក់ ឯកឧត្ដម  ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត និង ឯកឧត្ដម ជឹង ផល្លា ប្រធានក្រុម ប្រឹក្សាខេត្ត ព្រមទាំង ឯកឧត្ដម លោកជំទាវ លោក-លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សា ខេត្ត គណៈអភិបាលខេត្ត ថ្នាក់ ដឹកនាំនិងមន្ត្រី រាជការ នៃមន្ទីរ អង្គភាព ជុំវិញខេត្ត សិស្សនិស្សិត ចំនួនប្រមាណ១៦១៣អង្គ/នាក់ ក្នុងមនោសញ្ចេតនាប្រកបដោយការនឹករលឹកតបស្នងនូវគុណបំណាច់ ដែលមិនអាចកាត់ថ្លៃបាន នៃព្រះរាជសកម្មភាពក្នុង ព្រះរាជកិច្ច បម្រើជាតិមាតុភូមិរបស់"ព្រះបរមរតនកោដ្ឋ"។

      សន្ទរកថា ឯកឧត្ដម ជាវ តាយអភិបាល ខេត្ត ក៏បានលំអោនកាយ ថ្វាយនូវព្រះរាជកុសល ដ៏ថ្លៃថ្លា ចំពោះ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ក្នុង ឱកាសគម្រប់ខួប៧ឆ្នាំ ដែលជាថ្ងៃ ចូលទីវង្គត់របស់ព្រះអង្គ សូមឧទ្ទិសបួងសួងដល់ព្រះ វិញ្ញាណក្ខ័ន្ធ សូម ព្រះអង្គ ទ្រង់យាងចាប់បដិសន្ធិក្នុងព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ