logo
Header Logo
ព័ត៌មានលម្អិត
thumbnail
(ខេត្តស្វាយរៀង)៖ ពិធីចែកមួកសុវត្ថិភាពចំនួន ២០០មួក ដល់បងប្អូនប្រជាពលរដ្ឋដែលបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព
91
29-December-2017
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នៅព្រឹកថ្ងៃសុក្រ១២កើត ខែបុស្ស ឆ្នាំរកានព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាល និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរារណ៍ផ្លូវគោកខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីចែកមួក សុវត្ថិភាពចំនួន ២០០មួក ដល់បងប្អូនប្រជាពលរដ្ឋដែលបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព និងទទួលការផាកពិន័យពីសមត្ថកិច្ចចរាចរណ៍ផ្លូវគោកខេត្ត នៅចំណុចសួនពោធិ៍ព្រឹក ក្រុងស្វាយរៀង ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ ពៅ សុភាព អភិបាលរងខេត្ត លោកឧត្ដមសេនីយ៍ទោ កឹង ឃន ស្នងការនរគបាលខេត្ត លោកស្នងការរងទទួលផែនចរាចរណ៍ផ្លូវគោកខេត្ត លោកអភិបាលក្រុងស្វាយរៀង លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងលោក លោកស្រី ប្រធានមន្ទីរអង្គភាពនានាក្នុងខេត្ត ។ មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា បច្ចុប្បន្នគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកគឺជាឃាតករលាក់មុខដែលពួនស្ទាក់នៅលើដងផ្លូវគ្រប់វិនាទី ដែលធ្វើឲ្យមានការខាតបង់ ការនិរាស ព្រាត់ប្រាស់ បាត់បង់មនុស្សជាទីស្រឡាញ់ ព្រមទាំងបន្សល់ទុកនូវសោកនាដកម្មដល់គ្រួសារ និងសង្គម ។ មានកត្តាជាច្រើនត្រូវបានរកឃើញដូចជា កត្តាមនុស្ស កត្តាផ្លូវ កត្តាយានយន្ត និងកត្តាបរិស្ថាន​ដែលក្នុងនោះ កត្តាមនុស្សមានរហូតដល់ជាង ៩០% ។ ឃាតករលាក់មុខដែលបានឆក់យកអាយុជីវិតមនុស្សស្ទើររាល់ថ្ងៃនេះវាបានកើតឡើងដោយសារមនុស្សជាអ្នកប្រព្រឹត្ត ដូចនេះការកែប្រែឥរិយាបទរបស់មនុស្សពិតជាអាចធ្វើឲ្យមានការផ្លាស់ប្តូរនូវសោកនាដកម្មមួយនេះជាក់ជាមិនខាន។ ឯកឧត្តមបានផ្តាំផ្ញើដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ត្រូវមានការយោគយល់ និងអធ្យាស្រ័យគ្នារាល់ការបើកបរនៅលើដងផ្លូវ។ អ្នកបើកបរគ្រប់រូបត្រូវប្រាកដថា អ្នកមិនបើកបរហួសល្បឿនកំណត់ មិនបើកបរក្រោយពេលហូបគ្រឿងស្រវឹង ត្រូវពាក់មួកសុវត្ថិភាពគ្រប់ពេលធ្វើដំណើរតាមម៉ូតូ ប្រើប្រាស់ខ្សែក្រវ៉ាត់សុវត្ថិភាព ពេលធ្វើដំណើរតាមរថយន្តជាដើម ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តស្វាយរៀង (ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ