ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល អភិបាលរង នៃគណៈអភិបាលស្រុកសង្កែ ខេត្តបាត់ដំបង នៅបរិវេណសាលាស្រុកសង្កែ
October 15, 2019 អ្នកទស្សនា :

      ថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល អភិបាលរង នៃគណៈអភិបាលស្រុកសង្កែ ខេត្តបាត់ដំបង នៅបរិវេណសាលាស្រុកសង្កែ។

      ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ ចំណុះឲ្យរដ្ឋបាលស្រុក។

      សូមជម្រាបថា ត្រូវបានប្រកាសតែងតាំងលោក សុខ ហឿន ជាអភិបាល នៃគណៈអភិបាលស្រុកសង្កែ ខេត្តបាត់ដំបង និងលោក ឌី ពៅ ជាអភិបាលរង នៃគណៈអភិបាលស្រុកសង្កែ ខេត្តបាត់ដំបង។

      លោក សុខ ហឿន អភិបាល នៃគណៈអភិបាលស្រុកសង្កែ និងលោក ឌី ពៅ អភិបាលរង នៃគណៈអភិបាលស្រុកសង្កែ ដែលទើបប្រកាសតែងតាំងថ្មី បានឡើងធ្វើការប្តេជ្ញាចិត្ត ជូនដល់គណៈអធិបតី និងអង្គពិធីទាំងមូល នឹងបន្តអនុវត្តកិច្ចការងារឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងការកំណែទម្រង់ និងចូលរួមអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ពង្រឹងសាមគ្គីភាពផ្ទៃក្នុងក្នុងការដឹកនាំ គ្រប់គ្រង ផ្តល់ការយកចិត្តទុកដាក់ការផ្តល់សេវាជូនដល់ប្រជាពលរដ្ឋ។ល។

      ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍សំណេះសំណាល និងផ្តាំផ្ញើដល់ លោក អភិបាល អភិបាលរង នៃគណៈអភិបាលស្រុកសង្កែ ដែលទើបប្រកាសតែងតាំងថ្មី និងបានកោតសរសើរចំពោះការដឹកនាំកន្លងមក ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ។ ឯកឧត្តម ក៏បានបន្តទៀតថា ត្រូវមានការសហការសាមគ្គីភាពផ្ទៃក្នុងរវាងថ្នាក់លើ និងថ្នាក់ក្រោម ត្រូវបន្តយកចិត្តទុកដាក់លើកការសម្របសម្រួលដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ ជំរុញបន្ថែមការផ្តល់សេវាជូនដល់ប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព គុណភាព និងតម្លាភាព៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ