កិច្ចប្រជុំប្រចាំខែរបស់ក្រុមការងារវេទិការសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកឆ្លួង
October 14, 2019 អ្នកទស្សនា :

ថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ឆាន់ សាផាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបណីយកម្ម សំណង និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកឆ្លួង បានអញ្ជើញជាអធិបតីកិច្ចប្រជុំប្រចាំខែ វេទិកាសាធារណ:របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកឆ្លួង ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំនៅសាលាស្រុកឆ្លួង។

កិច្ចប្រជុំមានការចូលរួមពីក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកឆ្លូង ឯកឧត្តម ខ័ណ្ឌ ចំណាន អភិបាលរងខេត្ត អាជ្ញាធរស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ និងក្រុមប្រឹក្សាឃុំទាំង៨ ព្រមទាំងមេប៉ុស្ដិ៏ មេភូមិ មកពីឃុំទាំង៨  សរុបរួមប្រមាណ ២៥០នាក់។

ក្នុងកិច្ចប្រជុំឯកឧត្តម ឆាន់ សាផាន បានបញ្ជាក់ថា ដោយអនុវត្តតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការឆ្លើយតបតម្រូវការ និងធានាសេចក្តីសុខសាន្តជូនប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ក្រុមការងារថ្នាក់ជាតិតំណាងឲ្យរាជរដ្ឋាភិបាលបានប្រកាស់បង្កើតក្រុមការងារវេទិការសាធារណៈថ្នាក់ឃុំនៅបេលនេះ ដើម្បីចុះពង្រឹងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ដោយសហការជំរុញ  អាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្ដល់សេវាសាធារណៈ ឲ្យបានឆាប់រហ័ស ទាន់ពេលវេលា និងការអភិវឌ្ឍនៅតាមមូលដ្ឋានឃុំឱ្យកាន់តែមានប្រសិទ្ធភាព ហើយតាមរយៈវេទិកាសាធារណៈនៅមូលដ្ឋាន គឺផ្ដោតលើការយកចិត្តទុកដាក់អំពីស្ថានភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការចុះជួបប្រាស្រ័យ ដោយផ្ទាល់ដើម្បីស្ដាប់ក្ដីកង្វល់សំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋ ព្រមទាំងយកចិត្តទុកដាក់ជំរុញការដោះ ស្រាយនូវរាល់ក្តីកង្វល់ សំណូមពរ និងសំណើទាំងអស់ ដោយផ្អែកលើច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត នានា បើក្នុងករណីក្រុមការងារមិនអាចដោះស្រាយបាន ក្រុមការងារថ្នាក់ជាតិ  នឹងបូកសរុបធ្វើរបាយការណ៍ជូនរាជរដ្ឋាភិបាលដើម្បីពិនិត្យ និងឆ្លើយតបជូនប្រជាពលរដ្ឋវិញ ។

នៅក្នុងឱកាសនោះដែរឯកឧត្ដម ឆាន់ សាផាន ក៏បានបន្តការណែនាំផ្ដាំផ្ញើ ដល់សមាជិកក្រុមការងារគ្រប់ថ្នាក់ថា៖ បើទោះបីយើងសម្រេចបានលទ្ធផលក្នុងរយៈពេលកន្លងមកល្អប្រសើរក៏ពិតមែន  ប៉ុន្តែយើងត្រូវខិតខំបន្តថែមទៀតដោះស្រាយចំណុចសេសសល់រាល់បញ្ហា សំណូមពរ របស់ប្រជាពលរដ្ឋ គឺក្រុមការងារត្រូវបន្តចុះធ្វើវេទិកាសាធារណៈនៅតាមភូមិ ឃុំ ក្នុងស្រុក អោយបានជាប់ជាប្រចាំនិងទៀងទាត់ ដោយត្រូវកំណត់ធ្វើពី ២ទៅ៣ លើក ឬអោយបានច្រើនជាងនេះមួយខែ ។ ចំពោះសំណូមពរដែលប្រមូលបានពីវេទិកាសាធារណៈនៅតាមបណ្ដាឃុំ សាមី ត្រូវតែបើកកិច្ចប្រជុំបូកសរុបដោះស្រាយទៅតាមជំនាញវិស័យ ហើយចំពោះនៅក្នុងអង្គវេទិកានីមួយៗត្រូវណែនាំពីចំណុចគោលនៃការលើកឡើងបញ្ហា ពោលគឺបញ្ហាដែលត្រូវផ្ដោតសំខាន់លើការងារសង្គមកិច្ច អប់រំ វប្បធម៌ យេនឌ័រ សន្តិសុខ និងសេវារដ្ឋបាល ការផ្សព្វផ្សាយ ច្បាប់ គោលការណ៍ សំខាន់ ៗ របស់រដ្ឋនិងខេត្តពិសេសកិច្ចការដែលជាទុក្ខលំបាកប៉ះពាល់នឹងអារម្មណ៍ផ្លូវចិត្តនិងការងារមុខរបររបស់ប្រជាពលរដ្ឋ ៕

ប្រភពៈ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ