គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប រៀបចំកិច្ចប្រជុំត្រួតពិនិត្យពាក់ព័ន្ធទៅ នឹងការងារគ្រប់គ្រងគ្រោះមហន្តរាយតាមបណ្ដា ក្រុង ស្រុក ក្នុងខេត្តសៀមរាប នាពេលកន្លងមក
October 09, 2019 អ្នកទស្សនា :

នៅរសៀលថ្ងៃពុធ ទី៩ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៥:០០នាទី លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំពិនិត្យរបាយការណ៍ ពាក់ព័ន្ធទៅនឹងការងារគ្រប់គ្រងគ្រោះមហន្តរាយតាមបណ្ដាក្រុង ស្រុកទាំង១២ក្នុងខេត្ត ដោយមានការចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ-អង្គភាពនានា អភិបាល អភិបាលរង ក្រុងស្រុក និងអ្នកពាក់ព័ន្ធនានា។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីបូកសរុបរបាយការណ៍ពីអាជ្ញាធរមូលដ្ឋាន និងអង្គភាពមន្ទីរនូវផលប៉ះពាល់ ដោយសារគ្រោះរាំងស្ងួត និងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ទឹកភ្លៀងនាពេលកន្លងមក ដែលនាំឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ឋ ខូចខាតផលដំណាំ ងាប់ និងលិចលង់សន្ទូង របស់បងប្ងូនប្រជាពលរដ្ឋនៅតាមបណ្តាភូមិសាស្ត្រ ក្រុង-ស្រុក នៃខេត្តសៀមរាបចាប់ពីអំឡុងខែសីហា រហូតដល់ខែកញ្ញា ឆ្នាំ២០១៩ ដែលក្នុងរយៈពេលពីខែចុងក្រោយនេះស្រុកមួយចំនួននៅខេត្តសៀមរាប មានករណីគ្រោះមហន្តរាយកើតឡើងបន្តបន្ទាប់ដោយសារគ្រោះធម្មជាតិ ដូចជា៖ ស្រុកក្រឡាញ់ ស្រុកអង្គរជុំ ស្រុកវ៉ាវិន  ស្រុកជីក្រែង  ស្រុកស្វាយលើ ស្រុកស្រីស្នំ  ស្រុកពួក  ស្រុកប្រាសាទបាគង ស្រុកអង្គរធំ ស្រុកសូទ្រនិគម ស្រុកបន្ទាយស្រី និងក្រុងសៀមរាប បានទទួលរងនូវផលប៉ះពាល់ពីគ្រោះរាំងស្ងួត គ្រោះទឹកជំនន់ ឧប្បទ្ទេវហេតុផ្សេងៗ ។

លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត បានមានប្រសាសន៍ស្នើសុំឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវធ្វើរបាយ ការណ៍ផ្តល់មកលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្តឱ្យបានទៀងទាត់ និងយកចិត្តទុកដាក់ ខ្ពស់លើការងារនេះ ដើម្បីក្រុមការងារលេខាធិការដ្ឋានធ្វើរបាយការណ៍រាយការណ៍ជូនទៅគណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានជ្រាប និងដើម្បីមានវិធានការដោះស្រាយ និងឆ្លើយតបបាន ទាន់ពេលវេលាចំពោះសេចក្តីត្រូវការទៅតាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយផ្សេងៗ៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ