លោក ហ៊ន់ ឬទ្ធិ ត្រូវប្រកាតែងតាំងអភិបាលស្រុកស្រីស្នំជាផ្លូវការ
October 09, 2019 អ្នកទស្សនា :

កាលពីថ្ងៃទី០៩ ខែ តុលា ឆ្នាំ២០១៩ នៅរដ្ឋបាលសាលាស្រុកស្រីស្នំ បានរៀបចំពិធីប្រកាសលោក ហ៊ន់ ឬទ្ធិ ឋានន្តរសិក្ត័ វរៈមន្ត្រីថ្នាក់លេខ៤ ចូលកាន់តំណែងជាអភិបាលស្រុកស្រីស្នំ ខេត្តសៀមរាប ជំនួសលោក នាក់ ណេរ៉ុន អតីតអភិបាលស្រុកស្រីស្នំ ដែលត្រូវបានទទួលភារកិច្ចថ្មីជាអភិបាលរងខេត្តសៀមរាប   ក្រោមអធិបតីភាពរបស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប  ។

បន្ទាប់ពលោកអភិបាលស្រុកស្តីទី  បានធ្វើកិច្ចស្វាគមន៍ និង  របាយការណ៍ស្តីពីសមិទ្ធផលដែលបានកសាង និង អភិវឌ្ឍន៍ក្នុងស្រុក ព្រមទាំងការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និង បានលើនូវបញ្ហាប្រឈម និង ឧបសគ្គមួយចំនួន និង ការកំណត់ដែនសមត្ថកិច្ចការទទួលខុសត្រូវរវាងស្ថាប័នជាតិ និង ថ្នាក់ក្រោមជាតិ  ដើមី្បឲ្យការអនុវត្តភារកិច្ច ទទួលខុសត្រូវក្នុងកិច្ចការរដ្ឋបាលថ្នាក់ក្រោម ជាតិឲ្យកាន់តែមានប្រសិទ្ធភាព ។

បន្ទាប់ពីគណៈអធិបតីប្រគល់អនុក្រឹត្យ និង ត្រា ព្រមទាំងការប្តេជ្ញាចិត្តរបស់លោកអភិបាលស្រុក ដែលទើបទទួលបានការតែងតាំងថ្មីរួចមក  មានប្រសាសន៍សំណេះសំណាលនោះឯកឧត្តម ទៀ សីហា ក៏បានធ្វើការបញ្ជាក់ផងដែរថា តាមច្បាប់ក្រឹត្យក្រមរបស់មន្ត្រីរាជការគ្រប់រូប ជាគណៈអភិបាលខេត្ត ស្រុក ដែលបានបម្រើការងារគ្រប់អាណត្តិរបស់ខ្លួន ឬ ក៏បានគ្រប់អាយុបំពេញការងារ គឺត្រូវចូលនិវត្តន៍ មិនថា​ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកឡើយ ។ ការប្រកាសចូលកាន់តំណែងជាអភិបាលស្រុកនេះ ក៏មាន​ការជឿ​ជាក់​យ៉ាងច្បាស់ពីរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ  ចំពោះមន្ត្រីថ្នាក់ដឹកនាំ​នៅរដ្ឋបាល​ថ្នាក់ក្រោមជាតិ  ដែលជា​ការលើកទឹកចិត្តដល់មន្ត្រី ឲ្យបន្តខិតខំបំពេញភារកិច្ច ក្នុងការបម្រើជាតិមាតុភូមិ ។

ឯកឧត្តមបានលើកនូវសមទ្ធិផលដែលស្រុកស្រីស្នំទទួលបានមកនេះ ក៏កើតឡើងពីសន្តិភាព ហើយក៏ជា​សមទ្ធិផលទាំងនេះ ជាការពង្រឹងនូវសន្តិភាពនៅកម្ពុជា ។  ក្នុងនោះដែរឯកឧត្តមបានលើកនូវ៧ចំណុចសំខាន់ៗ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិយកទៅអនុវត្តឲ្យប្រកបដោយប្រសិទ្ធភាព ដោយបានផ្តោតសំខាន់លើការបង្កើតច្រកចេញចូលតែមួយ ក្នុងបម្រើសេវាសាធារណៈឲ្យកាន់​តែនៅជិត​ប្រជាពលរដ្ឋ ក្នុងការទំនាក់ទំនង និង ស្វែងរកនូវឯកសារផ្សេងៗផងដែរ ។ ឯកឧត្តម ទៀ សីហា ក៏បាន​លើកផងដែរ  អំពីការពង្រឹងនូវសមត្ថភាព និង គុណភាពនៃចំណេះដឹងដល់មន្ត្រីរាជការ ដោយធ្វើការ​បណ្តុះបណ្តាលផ្ទាល់នៅថ្នាក់មូលដ្ឋាន ក្នុងការងាយស្រួលដល់មន្ត្រីបំពេញការងាររដ្ឋបាលនៅមូលដ្ឋាន ។ ត្រូវបង្កើននូវការយកចិត្តទុកដាក់ក្នុងការបម្រើសេវាសាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងតម្រូវការ​ចាំបាច់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ , ត្រូវទប់ស្កាត់ឲ្យបានជាដាច់ខាត និង ទាន់ពេលវេលា​នូវការកាប់បំផ្លាញព្រៃឈើ និង ការទន្រ្ទានយកដីដោយខុសច្បាប់ ជាពិសេសអាជ្ញាធរស្រុក ឃុំ និង ភូមិ មិនត្រូវនៅពីក្រោយខ្នង ឬក៏ជាអ្នកញុះញង់ឲ្យកើតមាននូវបទល្មើសនេះឡើយ  ។  

ឯកឧត្តមក៏បានក្រើនរំលឹកដល់អាជ្ញា ធរគ្រប់លំដាប់ថ្នាក់ សំខាន់ប្អូនៗយុវជនដែលជាសសរគ្រឹះក្នុងសង្គម ត្រូវចូលរួមធ្វើការផ្សព្វផ្សាយ អប់រំ ណែនាំដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខ្លួន កុំឲ្យស្តាប់នូវការ​ញុះញុង​របស់ក្រុមឧទាមក្រៅច្បាប់ ដែលមានគំនិតចង់ផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការ​បោះឆ្នោតគាំទ្ររបស់ប្រជាពលរដ្ឋកម្ពុជា សំខាន់ចំពោះកងកម្លាំង រួមសហការ ជាមួយប្រជាការពារភូមិ ព្រមទាំងជម្រុញលើការងារអប់រំទៀតផង ។  ក្នុងនោះដែរឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់​លោកអភិបាលស្រុកថ្មី  ដែលទើបចូលកាន់តំណែង ធ្វើយ៉ាងណាត្រូវខិតខំប្រឹងប្រែងធ្វើការអភិវឌ្ឍន៍ស្រុក ឲ្យមានការរីកចម្រើនបន្ថែមទៀត  គឺយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋជាចំបង បង្កើនការពង្រឹងនូវរបៀបរបបការងាររដ្ឋបាល នៅក្នុងសាលាស្រុក ព្រមទាំងមានការទំនាក់ទំនង​ឲ្យបានល្អជាមួយបណ្តា ស្ថាប័ន អង្គភាព និង បង្កើនលើការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពដល់ភ្ញៀវទេសចរណ៍ និង ប្រជាជនផងដែរ ។ ម៉្យាងទៀតក៏ត្រូវចេះសាមគ្គីភាពផ្ទៃក្នុងគណៈអភិបាល លើការដឹកនាំ  គ្រប់គ្រង បណ្តាការិយាល័យ ស្ថាប័ន និង អង្គភាពក្នុងស្រុកឲ្យបានល្អ និង បង្កើនការពង្រឹងនូវរបៀបរបបការ ងាររដ្ឋបាល ព្រមទាំងមានការទំនាក់ទំនងឲ្យបានល្អជាមួយមន្ទីរការិយាល័យ   ស្ថាប័ន អង្គភាព និង វិស័យឯកជន លើការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពដល់ប្រជាជនក្នុងមូលដ្ឋាន  ក៏ដូចភ្ញៀវដែលបានធ្វើដំណើរឆ្លងកាត់ក្នុងភូមិសាស្ត្រ ស្រុកស្រីស្នំនេះ ៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ