រដ្ឋបាលខេត្តឧត្ដរមានជ័យបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តដើម្បីរៀបចំ​ការអុំទូក បណ្តែត​ប្រទីប អកអំបុក និងសំពះ​ព្រះ​ខែ នៅ​ខេត្តឧត្ដរមានជ័យ
October 14, 2019 អ្នកទស្សនា :

នៅព្រឹកថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០១៩រដ្ឋបាលខេត្តឧត្ដរមានជ័យបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត
ដើម្បីរៀបចំ​ការអុំទូក បណ្តែត​ប្រទីប អកអំបុក និងសំពះ​ព្រះ​ខែ  នៅ​ខេត្តឧត្ដរមានជ័យ ដែលដឹកនាំដោយ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ ក្នុងនោះក៏មានការ​អញ្ជើញ​ចូល​រួម​ពី ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រីមន្ទីរ-អង្គភាព កងកម្លាំងប្រដាប់​អាវុធ​ទាំង៤ប្រភេទ និងលោក លោកស្រីមន្រ្តីរាជការជាច្រើនទៀត។ អនុគណៈកម្មការ​រៀបចំការប្រកួតអុំទូក​ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា ទូក​ដែល​បាន​សុំ​ដាក់ពាក្យ​ចូលមក​ប្រកួត​ប្រណាំងមាន​ចំនួន​១៩ទូក ដែល​ក្នុង​១​ទូក មាន​ចំណុះ ២២​នាក់   មកពី​បណ្តា​មន្ទីរ អង្គភាព ក្រុងស្រុក សម្រាប់​ការប្រណាំង​ទូក​.​ង ដែលមាន​រយៈពេល​០២​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៩-២០ ខែតុលា ឆ្នាំ​២០១៩ ខាងមុខនេះ នៅបរិវេណបឹងស្នោរ ក្នុងខេត្តឧត្ដរមានជ័យ ។​

ឯកឧត្ដម បែន កុសល្យ  អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ បានជំរុញឲ្យកម្លាំងសមត្ថកិច្ចទាំងបីប្រភេទ ត្រូវបង្កើនការយកចិត្តទុកដាក់នូវសន្តិសុខ សុវត្តិភាព សណ្តាប់ធ្នាប់ តាមដងផ្លូវសាធារណៈ  និងការគ្រប់គ្រងអ្នកទទួលបញ្ញើរ កង់ ម៉ូតូ​ក្នុងឱកាសថ្ងៃបុណ្យអុំទូក ជាពិសេសត្រូវបង្កើនការយកចិត្តទុកដាក់ពីសន្តិសុខ នៅ​តាមបណ្តាទីប្រជុំជន បណ្តាក្រុង-ស្រុក និងគ្រប់គ្រងនូវមុខសញ្ញាសមាសភាពក្រុមជនល្មើសដែលសមត្ថកិច្ចយើងបានកំណត់ឲ្យបានហ្មត់ចត់ផងដែរ។

ប្រភព៖ រដ្ឋបាលខេត្តឧត្ដរមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ