ថ្នាក់ដឹកនាំ​ មន្ត្រី​រាជការទូទាំងខេត្តបន្ទាយមានជ័យ​ ប្រារព្ធ​ពិធីគោរពវិញ្ញណក្ខន្ធ​ ព្រះបាទសម្ដេច​ ព្រះនរោត្តម​ សីហនុ​ ព្រះ​មហា​វីរក្សត្រ​ ព្រះ​វររាជ​បិតាជាតិខ្មែរ​ ក្នុងខួបគម្រប់៧ឆ្នាំ
October 14, 2019 អ្នកទស្សនា :

 ថ្នាក់ដឹកនាំមន្ត្រី​រាជការទូទាំងខេត្តបន្ទាយមានជ័យ​ ដឹកនាំដោយឯកឧត្តម​ ខេង​ ស៊ុម​ ប្រធានក្រុមប្រឹក្សាខេត្ត​បន្ទាយមានជ័យ​ នឹងឯកឧត្តម​ អ៊ុ​ រាត្រី​ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ បានប្រារព្ធគោរពវិញ្ញណក្ខន្ធ​ ព្រះបាទសម្ដេច​ ព្រះនរោត្តម​ សីហនុ​ ព្រះ​មហា​វីរក្សត្រ​ ព្រះ​វររាជ​បិតា​  ឯករាជ្យ​ បូរណភាពទឹកដី​ និងឯកភាពជាតិ​ខ្មែរ​ ព្រះបរមរតនកោដ្ឋ​ គម្រប់ខួប៧ឆ្នាំ​ ដែលមានការអញ្ជេីញចូលរួមពីសំណាក់ឯកឧត្តម​ លោកជំទាវ​ លោក​ លោកស្រី​ ប្រធានមន្ទី​រ​ អង្គភាព​ពាក់ព័ន្ធ​ កងកម្លាំង​ប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់​ ព្រះសង្ឃ​ អភិបាលក្រុង-ស្រុក​ សិស្ស​ និស្សិត​ តាជីយាយជី​ បានចូលរួមធ្វេីឡេីងនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ​ នៅថ្ងៃចន្ទ​ ១រោច​ ខែអស្សុជ​ ឆ្នាំកុរ​ ឯកស័ក​ ពស​២៥៦៣​ ត្រូវនឹងថ្ងៃទី​១៤​ ខែតុលា​ ឆ្នាំ​២០១៩។

នាឱកាសនោះ​ ឯកឧត្ដម​ អ៊ុ​ រាត្រី​ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ ក៏បានអាននូវជីវប្រវត្តិសង្ខេបរបស់ព្រះបាទសម្ដេច​ ព្រះនរោត្តម​ សីហនុ​ ព្រះ​មហា​វីរក្សត្រ​ ព្រះ​វររាជ​បិតា​  ឯករាជ្យ​ បូរណភាពទឹកដី​ និងឯកភាពជាតិ​ខ្មែរ​ ព្រះបរមរតនកោដ្ឋ​ គម្រប់ខួប៧ឆ្នាំ​ នៃការយាងសោយទិវង្គត។  បន្ទាប់មក​ឯកឧត្ដម​ គណៈអធិបតី​ រួមនឹងមន្ត្រីរាជការ​ កងកម្លាំង​ សិស្ស​ និស្សិត​ ស្តាប់ព្រះសង្ឃសូត្រមន្ត​ បង្សុកូល​ឧទ្ទិសថ្វាយ​នូវព្រះរាជកុសលផលបុណ្យ​ ជូនចំពោះវិញ្ញណក្ខន្ធ​ ព្រះបាទសម្ដេច​ ព្រះនរោត្តម​ សីហនុ​ ព្រះ​មហា​វីរក្សត្រ​ ព្រះ​វររាជ​បិតា​  ឯករាជ្យ​ បូរណភាពទឹកដី​ និងឯកភាពជាតិ​ខ្មែរ​ ព្រះបរមរតនកោដ្ឋ​ និងឯកភាពជាតិ​ខ្មែរ​ ។

 ជាមួយគ្នានោះឯកឧត្តម​ អ៊ុ​ រាត្រី​ អភិបាលនៃគណៈអភិបាលខេត្តក៏បានបួងសួង​ ដល់គុណបុណ្យព្រះរតនត្រ័យ​ ថ្វាយព្រះរាជកុសល​ ព្រះវិញ្ញាណក្ខន្ធ​ ព្រះករុណា​ ព្រះមហាវីរក្សត្រ​ នរោត្តម​ សីហនុ​ ព្រះវររាជបិតាជាតិខ្មែរ​ ព្រះបរមរតនកោដ្ឋ​ សូមបានយាងទៅសោយព្រះបរម​សុខ​ ក្នុងសុគតិភព។ និងសូមឱ្យព្រះវិញ្ញាណក្ខន្ធ​ ដ៏ស័ក្កិសិទ្ធិរបស់ព្រះអង្គតាមជួយប្រោសប្រទានសាធុការពរជ័យ​ ដល់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា​ និងជាប្រជារាស្រ្តខ្មែរទូទាំងប្រទេស​ ប្រកបដោយវឌ្ឍនភាព វិបុលសុខ​ និងសុខកេក្សាន្ត​ រុងរឿងជាយូរអង្វែងតរៀងទៅ។

ចុងបញ្ចប់គណៈអធិបតីក៏បានចែកអំណោយជូនតាជីយាយជីដែលបានចូលរួមផងដែរ​៕​

ប្រភពៈ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ