ឯកឧត្ដម វ៉ា ថន អភិបាលខេត្ត អញ្ជើញប្រគល់ស្រូវពូជដល់ ប្រជាកសិករនៅឃុំបុសលាវនៃស្រុកចិត្របុរី ដើម្បីយកទៅសាប់ព្រោះដំណាំស្រូវឡើងវិញក្រោយទឹកជំនន់ទន្លេ
October 14, 2019 អ្នកទស្សនា :

ថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០១៩  ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត អញ្ជើញប្រគល់ស្រូវពូជសែនក្រអូបជូនដល់ប្រជាកសិករនៅឃុំបុសលាវ ស្រុកចិត្របុរី ដើម្បីយកទៅសាប់ព្រោះឡើងវិញក្រោយទឹកជំនន់ទន្លេលិចខូចខាតដែលមានផ្ទៃដីប៉ះពាល់ដំណាំស្រូវចំនួន៨៥,៥៦ហិកតា ស្មើនិង១៣៨គ្រួសារ ត្រូវបែងចែកស្រូវពូជចំនួន ៨៦០០គីឡូក្រាម ពិធីនេះធ្វើឡើងនៅបរិវេណវត្តបុសាលាវ ។

ឯកឧត្តម វ៉ា ថន មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្តេចតែងតែយកចិត្តទុកដាក់គិតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋនូវគ្រប់កាលៈទេសៈ ក៏ដូចជាតាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចុះតាមដានអំពីស្ថានភាពទឹកជំនន់ និងស្ថានភាពរស់នៅរបស់បងប្អូនផ្ទាល់ ដើម្បីជួយដោះស្រាយនូវរាល់ទុក្ខលំបាក តម្រូវការខ្វះខាត និងបញ្ហប្រឈមនានាបានទាន់ពេវេលា ។ នេះសបញ្ជាក់ ឲ្យឃើញកាន់តែច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។

ឯកឧត្ដម អភិបាលខេត្ត ក៏បានជំរុញដល់អាជ្ញាធរមានសមត្ថកិច្ចតាមដានបង្ហាត់បង្រៀនបច្ចេកទេសដាំដុះពូជស្រូវ និងពិនិត្យប្រភពទឹក រក្សាទឹកសម្រថាប់ផ្គត់ផ្គង់ស្រូវឲ្យបានគ្រប់គ្រាន់ និងបានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋទាំងអស់អោយខិតខំបន្ថែមទៀត ក្រៅពីការស្ដារឡើងវិញនៅដំណាំស្រូវ គឺត្រូវដាំដំណាំ បន្លែបង្ការបន្ថែមនៅផ្ទៃដីក្បែរៗភូមិដ្ឋាន ដោយប្រើប្រាស់ជីធម្មជាតិដែលមានស្រាបនៅក្នុងភូមិ ដែលវាជាការរួមចំណែកបង្កើនជីវភាពរបស់ខ្លួន និងដើម្បីកាត់បន្ថយការចំណាយ ទៅទិញរបស់ទីផ្សារដែលសង្ស័យថាមានជាតិគីមីទៀតផង ។

ប្រភពៈ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ