ឯកឧត្ដម ជាវ តាយ អភិបាលខេត្ត អញ្ជើញអមដំណើរ ឯកឧត្ដម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដើម្បីពិនិត្យទីតាំងប្រារព្ធ ពិធីសម្ពោធរោងចក្រផលិតស៉ីម៉ង់ត៍ថៃប៊ុនរ៉ុង ស្ថិតនៅក្នុងស្រុកដងទង់ ខេត្តកំពត
October 14, 2019 អ្នកទស្សនា :

      នៅព្រឹកថ្ងៃ ទី១៤ ខែតុលា ឆ្នាំ២០១៩ ឯកឧត្ដម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំខេត្តមន្ទីរ-អង្គភាព ពាក់ព័ន្ធមួយចំនួនក្នុងខេត្ត បានអញ្ជើញអមដំណើរជាមួយ ឯកឧត្ដម នាយឧត្តមសេនីយ៍ យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងស្ថាប័ន ពាក់ព័ន្ធ ដើម្បីចុះពិនិត្យទីតាំង ប្រារព្ធពិធីសម្ពោធដាក់អោយដំណើរការជាផ្លូវការនូវរោងចក្រផលិតស៉ីម៉ង់ត៍ថៃប៊ុនរ៉ុង ដែលស្ថិតនៅក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។

      ក្នុងកិច្ចប្រជុំ នេះពាក់ព័ន្ធចំពោះការងាររៀបចំពិធីការ និងសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ក្នុងអង្គពិធី  ឯកឧត្ដម នាយឧត្តមឧត្តមសេនីយ៍  យូ ស៊ុនឡុង  ក៏បានបញ្ជាក់ថានឹងគ្រោងត្រៀមភ្ញៀវកិត្តិយសជាតិអន្តរជាតិ និងប្រជាពលរដ្ឋចូលរួមទទួលស្វាគមន៍ សម្ដេច តេជោ ហ៊ុន សែន មានចំនួនប្រមាណ ៨៥០០នាក់។

      កិច្ចប្រជុំក៏បានចូលរួមពិភាក្សាពីផែនការបែងចែកភារកិច្ចលំអិតនៃការទទួលខុសត្រូវក្នុងដំណើរការពិធីសម្ពោធពីសំណាក់គណៈកម្មការរៀបចំបុណ្យជាតិ អាជ្ញាធរខេត្ត និងក្រុមហ៊ុន ថៃ ប៊ុន រ៉ុង ព្រមទាំងផ្នែកពាក់ព័ន្ធដើម្បី ធ្វើយ៉ាងណាអោយការប្រព្រឹត្តទៅធានាបានសន្តិសុខ សណ្ដាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ ក៏ដូចអង្ពិធីទាំងមូល ប្រកបដោយភាពរលូន និងជោគជ័យ៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ