ឯកឧត្ដម ប៉ែន លីណាត អញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០ របស់ខេត្តក្រចេះ
October 14, 2019 អ្នកទស្សនា :

      ថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩នេះ ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយរដ្ឋបាលខេត្តក្រចេះ បើកសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីមនុស្សវ័យចាស់ (២០១៧-២០៣០) នៅសាលាមហោស្រពខេត្ត ក្រោមអធិបតីភាពឯកឧត្តម ប៉ែន លីណាត អភិបាលរងខេត្តក្រចេះ និងដោយមានការចូលរួមពីលោក លោកស្រី អភិបាលក្រុងស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត  មេឃុំ ចៅសង្កាត់ ថ្នាក់ដឹកនាំសមាគមមនុស្សចាស់ និងមន្ត្រីនៃមន្ទីរអង្គភាពក្នុងខេត្ត សរុបប្រមាណជាង១៤០នាក់។

      ឯកឧត្តម ប៉ែន លីណាត អភិបាលរងខេត្តមានប្រសាសន៍ថា ៖ គោលនយោបាយជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីមនុស្សវ័យចាស់ (២០១៧- ២០៣០) ពិសេសគណៈកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់ ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឆ្លើយតបចំពោះគុណបំណាច់មិនអាចកាត់ថ្លៃបាន ចំពោះមនុស្សចាស់ ជាធនធានដ៏មានសារសំខាន់មិនចេះរីងស្ងួត ធ្វើការពលីកម្មគ្រប់បែបយ៉ាង ដើម្បីបង្កើត និងថែរក្សានូវសមិទ្ធិផលជាតិនានា ដែលបុព្វបុរសបានបន្សល់ទុកសម្រាប់មនុស្សជំនាន់ក្រោយ ហេតុនេះទើបយើងចាត់ទុកថា មនុស្សចាស់ គឺជាគ្រឹះនៃបញ្ញាញាណ ជាគតិបណ្ឌិត ជាសម្បត្តិវប្បធម៌ និងជាមរតកសម្រាប់យើងទាំងអស់គ្នា។

      ឯកឧត្តមបានបន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន បានបន្តការគិតគូរទៅលើមនុស្សចាស់ ដែលបានកំណត់ច្បាស់ក្នុងគោលនយោបាយជាតិ និងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលអាណត្តិទី៦ និងជាចក្ខុវិស័យនៃគោលនយោបាយជាតិ គឺធានាថាមនុស្សចាស់អាចចូលរួមយ៉ាងពេញលេញ ដោយសេរីនឹងមានសេចក្តីថ្លៃថ្នូរ ក្នុងសកម្មភាពគ្រួសារ សហគម សេដ្ឋកិច្ចសង្គម សាសនា និងនយោបាយ ហើយធានាថាមនុស្សវ័យក្មេងនឹងត្រូវបណ្ដុះបណ្ដាលចំណេះដឹងបានល្អប្រសើរ ដែលអាចជួយពួកគាត់គ្រប់គ្រងដំណើរជីវិតរស់នៅ ដែលបង្កើតផលផ្លែផ្កាប្រកបដោយសុខភាពល្អ។ មនុស្សពេលចូលដល់វ័យចាស់ បញ្ញាស្មារតី និងសុខភាពតែងតែចុះខ្សោយជាបណ្ដើរៗកាន់តែចាស់ ភាពងាយរងគ្រោះកាន់តែកើតមាន ដែលត្រូវការគាំទ្រសេវាសុខមាលភាពជាប្រចាំ ដើម្បីឱ្យមានភាព រឹងមាំ និងអាយុយឺនយូរ ស្ថានភាពជាក់ស្ដែងនាពេលបច្ចុប្បន្ន មនុស្សចាស់ភាគច្រើនរស់នៅជាមួយក្រុមគ្រួសារកូន ចៅ ឬជាមួយសាច់ញាតិ ហើយមួយចំនួនទៀតកំព្រាឯកោ ក៏រស់នៅតាមវត្តអារាម ដោយទទួលបានការឧបត្ថម្ភពីព្រះសង្ឃ និងពុទ្ធបរិស័ទជិតឆ្ងាយ និងមនុស្សចាស់ដូចគ្នា៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ