ស្រូវពូជប្រភេទសែនក្រអូប ត្រូវបាននាំយកទៅចែកជូនដល់ប្រជាកសិករចំនួន២ស្រុកក្នុងខេត្ត ក្រោយរងគ្រោះពីទឹកជំនន់
October 14, 2019 អ្នកទស្សនា :

      ស្រូវពូជប្រភេទសែនក្រអូប ជាអំណោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបានបន្តប្រគល់ជូនប្រជាកសិករ ដែលទទួលរងគ្រោះពីទឹកជំនន់ ហើយមានលទ្ធភាពស្តារឡើងវិញ។ ជាក់ស្តែងនៅចុងសប្តាហ៍នេះ ស្រូវពូជចំនួន ២.១៧៩ បេ បានប្រគល់ជូនដល់ដៃបប្រជាកសិក  ចំនួន ២ស្រុកក្នុងថ្ងៃតែមួយ គឺស្រុកឆ្លូង ដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្រ្តី គន់ គីម  និងព្រែកប្រសព្វ ដឹកនាំដោយឯកឧត្តម ប៉ែន លីណាត អភិបាលរងខេត្តក្រចេះ។ ក្នុងនោះស្រុកឆ្លូង មាន ០៧ ឃុំ មាន ៧១៥ គ្រួសារ មានផ្ទៃដីសរុប ៤៦០.០៣ ហិកតា  និងស្រុកព្រែកប្រសព្វ ០២ ឃុំ មាន ៤១១ គ្រួសារ សរុបផ្ទៃដី ចំនួន ៥២៣ ហិកតា។

      នៅក្នុងពិធីចែកស្រូវពូជនាពេលនោះដែល តំណាងក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ បានធ្វើការពន្យល់និងណែនាំទៅប្រជាកសិករអំពីបច្ចេកទេស នៃការដាំដុះដំណាំស្រូវ ដើម្បីឲ្យទទួលបានទិន្នផលខ្ពស់ និងជម្រុញឲ្យប្រជាកសិកររូតរះ ក្នុងការភ្ជួររាស់ ដកស្ទួង អោយបានទាន់រដូវកាលទឹកសម្រក។

      មានប្រសាសន៍បន្ថែមពីឯកឧត្តមនាយឧត្តមសេនីយ៍ទេសរដ្ឋមន្រ្តី គន់ គីម  បានបញ្ជាក់ថា ៖ រាជរដ្ឋាភិបាលបានគិតគូរពីស្ថានភាពរស់នៅ ដែលបានទទួលរងគ្រោះក្នុងពេលទឹកជំនន់ និងក្រោយទឹកជំនន់ ដោយមិនទុកឲ្យនរណាម្នាក់ស្លាប់ដោយអត់បាយនោះទេ។  ហើយជាពិសេស គឺបងប្អូនប្រជាកសិករ ដែលលទ្ធភាពក្នុងការស្តារនូវ  វិស័យកសិកម្ម ដោយពួកគាត់ផ្ទៃដី សម្ភារៈ និងប្រភពទឹកសម្រាប់ធ្វើកសិកម្មឡើងវិញ តែបងប្អូនខ្វៈនូវពូជសម្រាប់ដាំដុះ ទើបរាជរដ្ឋាភិបាលសម្រេចផ្តល់នូវពូជស្រូវជូននាពេលនេះ។

      ឯកឧត្តម ក៏ជម្រុញឲ្យបងប្អូនប្រជាកសិករទាំងអស់ ត្រូវខិតខំធ្វើការភ្ជួររាស់ ដកស្ទួង អោយបានទាន់រដូវកាលទឹកសម្រក និងត្រូវធ្វើការថែបំប៉ននូវស្រូវរបស់ខ្លួនឲ្យបានល្អប្រសើរ មិនត្រូវទុកស្រូវចោល ដោយមិនទៅមើលថែទាំ ទុកឲ្យដង្កូវស៊ី ឬ ស្មៅបោកងាប់នោះទេត្រូវ។ ហើយក្រៅពីការធ្វើស្រែ ចេះដាំដំណាំរួមផ្សំ ក៏ដូចជាចិញ្ចឹមសត្វ និងដាំដំណាំរួមផ្សំ សុទ្ធតែអាចយកទៅលក់បានប្រាក់កម្រៃ យកមកទ្រទ្រង់ជីវភាពដូចគ្នា និងថែរក្សាសុខភាពឲ្យបានល្អ។ ម្យ៉ាងវិញទៀត អាជ្ញាធរឃុំទាំងអស់ត្រូវបន្តការងាររបស់ខ្លួន ក្នុងការបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ