ពិធីសម្ពោធអគារសិក្សា ១ខ្នង ៦បន្ទប់ ស្ថិតនៅភូមិទ័ព ឃុំសុភាស ស្រុកស្ទឹងត្រង់
October 12, 2019 អ្នកទស្សនា :

      ឯកឧត្តម ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រធានគណៈកម្មការមហាផ្ទៃការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា និងជាតំណាងរាស្ត្រខេត្តកំពង់ចាម បានអញ្ជើញជាធិបតីភាពក្នុងពិធីដាក់សម្ពោធឲ្យប្រើប្រាស់នូវអគារសិក្សា ១ខ្នង ៦បន្ទប់ ស្ថិតនៅភូមិទ័ព ឃុំសុភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ កម្មវិធីនេះបានប្រព្រឹត្តឡើងនៅព្រឹកថ្ងៃសៅរ៍ ទី ១២ ខែតុលា ឆ្នាំ ២០១៩។

      តាមរបាយការណ៍លោក ទន់ ណេត អភិបាលនៃគណៈអភិបាលស្រុកស្ទឹងត្រង់បានដឹងថា សាលា ១ខ្នង មាន 6 បន្ទប់នេះ ជាអំណោយរបស់អង្គការស្ពានកម្ពុជា ហូឡង់ ដែលបានចាប់ផ្ដើមកសាងឡើងនៅក្នុងថ្ងៃទី ២៤ ខែមីនាឆ្នាំ ២០១៩ ពេលកន្លងមកថ្មីៗនេះ។

      ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រកំពង់ចាមបានមានប្រសាសន៍ក្នុងឱកាសបើកសម្ពោធឱ្យប្រើប្រាស់អគារសិក្សានោះថា អង្គការស្ពានកម្ពុជាហូឡង់គឺអង្គការមួយដែលបានរួមសហការជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការជួយស្ដារហេដ្ឋារចនាសម្ព័ន្ធនានាក្នុងប្រទេសកម្ពុជាក៏ដូចជាក្នុងខេត្តកំពង់ចាមជាច្រើនសមិទ្ធផលផងដែរ កន្លងមកអង្គការស្ពានហូឡង់ បានសាងសង់សមិទ្ធិផលនានាក្នុងស្រុកស្ទឹងត្រង់រួមមាន សាលារៀនចំនួន ៣ ខ្នង ១៦ បន្ទប់ សាងសង់ទំនប់ចំនួន ៥ កន្លែងនិងជួសជុលទំនប់ចំនួន ៣ កន្លែង សាងសង់ប្រឡាយចំនួន២ កន្លែង ស្ពាន ១កន្លែង អណ្តូងទឹក១កន្លែង និងលូ ៥ កន្លែង និងសង់ផ្ទះជូនប្រជាពលរដ្ឋក្រីក្រចំនួន ៩៤ ខ្នង។ ឯកឧត្តមបានបន្ថែមថា នេះក៏ដោយសារតែការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីដែលបានរក្សាបានសុខសន្តិភាព ស្ថេរភាព ដែលជាដើមទុនសម្រាប់កសាងប្រទេសមានការអភិវឌ្ឍការពីមួយថ្ងៃទៅមួយថ្ងៃ។
ឯកឧត្តមបានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមកុំឲ្យចាញ់បោកអ្នកនយោបាយមួយចំនួនដែលព្យាយាមនាំ កម្ពុជាឈានទៅរកលក់ភ្លើងសង្គ្រាមម្តងទៀត។ ព្រោះទំរាំបានដូចសព្វថ្ងៃប្រទេសកម្ពុជាទទួលរងគ្រោះដោយសារសង្គ្រាមរាប់ទសវត្សរ៍មកហើយ។

      ហេតុនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ រួមគ្នារក្សាឲ្យបានសុខសន្តិភាព នេះ ឲ្យបានស្ថិតស្ថេរគង់វង្សដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយមានឱកាសបន្តអភិវឌ្ឍប្រទេសយើងឲ្យរីកចម្រើនជឿនលឿនទៅមុខ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ