រដ្ឋបាលខេត្តប៉ៃលិន ទទួលទេយ្យទានពី ព្រះចៅអធិការវត្តព្រំគិរីមរកត ដើម្បីបម្រើដល់សកម្មភាពមនុស្សធម៌ ក្នុងខេត្តប៉ៃលិន
October 12, 2019 អ្នកទស្សនា :

      ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយ លោកជំទាវ ជា លាភ អភិបាលរងខេត្ត និងលោកជំទាវ ស៊ុំ ហៀង ប្រធានសភាពាណិជ្ជកម្មខេត្ត ព្រមទាំងក្រុមការងារ បានទទួលទេយ្យទាន ជាស្បៀង អាហារ ឧបភោគបរិភោគ និងបច្ច័យ ពីព្រះគ្រូ រតន មុនី អ៊ាសុផន ព្រះមេគុណខេត្តប៉ៃលិន និងជាចៅអធិការវត្តពោធិមារាម ហៅ វត្តប៉ាហ៊ី និងព្រះគ្រូព្រហ្មវិរិយញ្ញាណ វែន ចន្ទសុម៉ៃ ព្រះអនុគុណស្រុកសាលាក្រៅ និងជាព្រះគ្រូចៅអធិការវត្តព្រំគិរីមរកត ដើម្បីចូលរួមជាមួយរដ្ឋបាល ខេត្ត ក្នុងសកម្មភាពការងារមនុស្សធម៌ នៅក្នុងខេត្តប៉ៃលិន។
 
      ដែលពិធីនេះ ធ្វើឡើងនាថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ នៅក្នុងព្រហ្មគិរីមរកត ហៅវត្តព្រំ
ស្ថិតក្នុង ភូមិ ផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយមានការចូលរួមពី ព្រះសង្ឃ អាចារ្យ គណៈកម្មាការ វត្ត តាជី យាយជី ជាច្រើនផងដែរនាក់។
 
      ព្រះគ្រូ ព្រហ្មវិរិយញ្ញាណ វែន ចន្ទសុម៉ៃ ព្រះអនុគុណស្រុកសាលាក្រៅ និងជាព្រះគ្រូចៅអធិការវត្តព្រំគិរីមរកតហៅវត្តព្រំ ក្នុងនាម ព្រះសង្ឃ និងគណៈកម្មការ អាចារ្យវត្ត បានសម្តែងនូវទឹកព្រះទ័យជ្រះថ្លា ក្នុងវិស័យមនុស្សធម៌ និង ចូលរួមគាំទ្រ សកម្មភាព របស់រដ្ឋបាលខេត្ត ក្រោមការដឹកនាំរបស់ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន សម្រាប់ជួយដល់ជនក្រីក្រ ជនងាយរងគ្រោះ ក្មេងកំព្រា ចាស់ជរា គ្នានទីពឹង ដែលកំពុងជួបនូវភយន្តរាយផ្សេងៗ។
 
      ថ្លែងក្នុងពិធីទទួលទេយ្យទាន ឯកឧត្ដម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ លើកឡើងថា ៖ ព្រះពុទ្ធសាសនា បច្ចុប្បន្នបានចូលរួមចំណែក យ៉ាងសកម្មផ្នែកការងារមនុស្សធម៌ និងលើកកម្ពស់ សីលធម៌ ចរិយា ធម៌ ដល់ កុលបុត្រ កុលធីតា បច្ឆាជន ជំនាន់ក្រោយឲ្យចេះសាង អំពើ ល្អ តាម គន្លង ប្រពៃណី ព្រះពុទ្ធសាសនា ក្នុងគោលបំណងកាត់បន្ថយ ការខុសឆ្គង ក្នុងច្បាប់រដ្ឋ និងប្រពៃណីជាតិយើង ដើម្បីពង្រឹង ទាំងចំណេះដឹង ទាំងជំនាញ និងបទពិសោធន៍ រួមចំណែកដល់ការអភិវឌ្ឍជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម អភិបាលខេត្ត បានបន្តថា ៖ សកម្មភាពរបស់ព្រះអង្គ ក្នុងឱកាសនេះ គឺជាកាយវិការ គំរូ ដ៏ល្អប្រពៃ មិនអាចកាត់ថ្លៃបាន ចំពោះ ព្រះសង្ឃទូទៅ និងប្រជាពលរដ្ឋខ្មែរគ្រប់រូប ក្នុងខេត្តប៉ៃលិន ដែលបានបង្ហាញឲ្យឃើញយ៉ាងច្បាស់នូវ វប្បធម៌ នៃការចែករំលែក ដែលជាប្រពៃណី ដ៏ល្អផូរផង់ របស់ដូនតាខ្មែរយើង តាំងពីបូរាណមកម្លេះ។ ជាមួយគ្នានេះ ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តមបានសន្យាថា នឹងនាំយក ទេយ្យទានទាំងនេះ ទៅចែកជូនដល់ដៃ ជនងាយរងគ្រោះ និងជនរងគ្រោះ ប្រកបដោយ តម្លាភាព។
 
      សូមបញ្ជាក់ថា ៖ ទេយ្យទានជាស្បៀងអាហារ និងគ្រឿង ឧបភោគបរិភោគ ដែលព្រះសង្ឃប្រគល់ជូន រដ្ឋបាលខេត្ត ប៉ៃលិន នាឱកាសនេះរួមមាន ៖ អង្ករ ២តោន, ទឹក សុទ្ធ ៥០យួរ, បាលឡុង ០៣ឈុតធំៗ ទឹកត្រី ទឹកសុីអុីវ និងថវិកា ៣,៥០០,០០០រៀល ហើយក្នុងឱកាសនោះផងដែរថ្នាក់ដឹកនាំខេត្ត និងព្រះសង្ឃគ្រប់អង្គបានចែកជូនប្រជាការពារភូមិចំនួន២ភូមិ និងប៉ូលីសប៉េអឹម ក្នុងម្នាក់ៗទទួលបានថវិកា ៥០០០០រៀល និងមួយអង្គភាពទទួលបានអង្ករ ២ការ៉ុង ទឹកត្រី ១យួរ ទឹកសុីអុីវ ០១យួរ ទឹកសុទ្ធ ១០យួរផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ