logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ក្រុមប្រឹក្សាខេត្តរតនគិរី​ បន្តចុះរៀបចំវេទិកាផ្សព្វផ្សាយ​ និងពិគ្រោះយោបល់ផ្ទាល់ជាមួយប្រជាពលរដ្ឋនៅស្រុកលំផាត់
71
29-December-2017
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ថ្ងៃសុក្រ ១២កើត​ ខែបុស្ស ឆ្នាំរកា​ ព.ស​ ២៥៦១​ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ​ ឆ្នាំ២០១៧​ រដ្ឋបាលខេត្តរតនគិរី​ បានរៀបចំវេទិកាផ្សព្វផ្សាយ​ និងពិគ្រោះយោបល់​ របស់ក្រុមប្រឹក្សាខេត្តឆ្នាំ២០១៧​ ដែលពិធីនេះបានធ្វើឡើងនៅសាលាស្រុកលំផាត់​ ។​ អង្គវេទិកានេះមានការអញ្ជើញចូលរួមជាអធិបតីភាពពីឯកឧត្តម​ មួង​ ប៉យ​ ប្រធានក្រុមប្រឹក្សាខេត្ត​ និងឯកឧត្តម​ គិត​ ទ្រី អភិបាលរងខេត្តរតនគិរី​ និងមានការចូលរួមពីឯកឧត្តម​ លោកជំទាវ​ សមាជិកក្រុមប្រឹក្សាខេត្ត​ តំណាងមន្ទីរ​ អង្គភាពពាក់ព័ន្ធ​ អាជ្ញាធរស្រុក​ និងមានការចូលរួមពីសំណាក់​ប្រជាពលរដ្ឋប្រមាណជាង១៥៧នាក់ ។​ វេទិកានេះបានលើកពីការអនុវត្តមុខងាររបស់ក្រុមប្រឹក្សាខេត្ត ក្នុងនាមតំណាងរបស់ប្រជាពលរដ្ឋ កើតឡើងពីការបោះឆ្នោតដោយប្រជាពលរដ្ឋ ក្នុងនោះបានយកប្រធានបទចំនួន​ ០៧​ រួមមាន៖​ ការផ្តល់សេវាសុខាភិបាល​ ការផ្តល់សេវាវិស័យអប់រំ​ បញ្ហាស្ថានភាពយេនឌ័រ​ សមធម៌សង្គម​ និងបរិយាប័ន្ន​ បញ្ហាវិស័យកសិកម្ម​ ការផ្តល់ជូនសេវារបស់រដ្ឋបាលឃុំ​ សង្កាត់​ ការផ្តល់សេវារបស់រដ្ឋបាលក្រុង​ ស្រុក​ និងការអនុវត្តគោលនយោបាយភូមិ​ ឃុំ​មានសុវត្ថិភាព​ ។ អង្គវេទិកានេះត្រូវបានដំណើរការយ៉ាងផុលផុស​ ដោយមានការចូលរួមលើកជាសំនួរ​ មតិយោបល់​សំណូមពរ​ ពីសំណាក់ប្រជាពលរដ្ឋមូលដ្ឋាន​ ពីបញ្ហាផ្សេងៗដែលពួកគាត់ជួបប្រទះ​ និងមានការឆ្លើយតបពីសំណាក់អាជ្ញាធរមូលដ្ឋាន​ មន្ទីរ​ អង្គភាព​ ជំនាញ​ នានាជុំវិញខេត្ត​ ។ ឯកឧត្តម​ មួង​ ប៉យ​ និងឯកឧត្តម​ គិត​ ទ្រី មានប្រសាសន៍កត់សំគាល់ថា​ វេទិការបស់ក្រុមប្រឹក្សាខេត្តត្រូវបានធ្វើឡើង០១ឆ្នាំម្តង​ សំដៅស្វែងរកដំណោះស្រាយ​បញ្ហានានាផ្តោតសំខាន់លើឧត្តមប្រយោជន៍របស់ប្រជាពលរដ្ឋ​នៅមូលដ្ឋាន ។​ វេទិកានេះពិតជាមានសារៈសំខាន់ណាស់​ សម្រាប់ក្រុមប្រឹក្សាខេត្តក្នុងការផ្សារភ្ជាប់ទំនាក់ទំនង​ ស្វែងយល់អំពីសុខទុក្ខ​ បញ្ហានានារបស់ប្រជាពលរដ្ឋ​ ហើយបញ្ហាជាច្រើនត្រូវបានអាជ្ញាធរពាក់ព័ន្ធ​ បានដោះស្រាយ​ សម្របសម្រួលជូនប្រជាពលរដ្ឋ​ ក្នុងនាមជាអ្នកទទួលខុសត្រូវ​ ។​ ដោយឡែកបញ្ហាសំណូមពរទាំងអស់ដែលប្រជាពលរដ្ឋបានលើកឡើង​កាលពីឆ្នាំ២០១៦កន្លងទៅ​ ក្នុងនាមតំណាងឲ្យប្រជាពលរដ្ឋ​ ក្រុមប្រឹក្សាខេត្តបានដើរតួនាទីសម្របសម្រួលជាមួយអង្គភាពជំនាញធ្វើការដោះស្រាយជូនប្រជាពលរដ្ឋបានរួចរាល់​ ហើយសម្រាប់បញ្ហាដែលប្រជាពលរដ្ឋបានលើកឡើងថ្មីៗនេះ​ ក្រុមប្រឹក្សាខេត្ត​ អាជ្ញាធរខេត្ត​ ក្រុង​ ស្រុក​ ឃុំ​ សង្កាត់​ មន្ទីរ​ អង្គភាពជុំនាញនឹងបន្តខិតខំរិះរកវិធានការដោះស្រាយ​ និងឆ្លើយតបឲ្យបានសមស្របចំពោះប្រជាពលរដ្ឋ​ ។​ ទន្ទឹមនឹងនោះ​ ឯកឧត្តម​ប្រធានក្រុមប្រឹក្សាខេត្ត​ ក៏បានណែនាំជំរុញឲ្យអាជ្ញាធរស្រុក​ ឃុំ​​ គ្រប់អង្គភាពទាំងអស់ត្រូវយកចិត្តទុកដាក់​លើការងារផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អ​ ប្រកបដោយភាពរុះរាយរាក់ទាក់​ និងស្នាមញញឹម​ ដែលជាវប្បធម៌របស់ខ្មែរយើង​ និងសូមចូលរួមអនុវត្តឲ្យបាននូវគោលនយោបាយភូមិ​ ឃុំ​ មានសុវត្ថិភាព​ ។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តរតនគិរី (ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ