លោក នួន ពុទ្ធារិទ្ធ ឋានន្តរស័ក្តិអនុមន្រ្តី ថ្នាក់លេខ២ត្រូវបានប្រកាសចូលកាន់តំណែងជា អភិបាលរង ស្រុកប្រាសាទបាគងជាផ្លូវការ
October 10, 2019 អ្នកទស្សនា :

កាលពីរសៀលថ្ងៃពុធ ទី១០ ខែតុលា ឆ្នាំ២០១៩ លោក នាក់ ណេរ៉ុន អភិបាលរង នៃគណៈអភិបាល​ខេត្តសៀមរាប តំណាង ឯកឧត្ដម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក នួន ពុទ្ធារិទ្ធ ឋានន្តរស័ក្តិអនុមន្រ្តី ថ្នាក់លេខ២ ឲ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកប្រាសាទបាទបាគង។

លោក សូ ប្លាតុង អភិបាលនៃគណៈអភិបាលស្រុកប្រាសាទបាគងបានធ្វើសេចក្តីរាយការណ៍​ស្តីពី​សមិទ្ធផលរបស់ស្រុកដែលបានអនុវត្តកន្លងជូនអង្គពិធី។ បន្ទាប់ពីគណៈអធិបតីប្រគល់​ប្រកាស​រួចមក លោក អភិបាលរងដែលទើបប្រកាសរួច  ក៏បានធ្វើការប្តេជ្ញាចិត្តក្នុងអត្ថន័យរក្សាឲ្យបាន​នូវសមិទ្ធផលដែលបានកសាងកន្លងមក ព្រមទាំងខិតខំធ្វើការអភិវឌ្ឍបន្ថែមទៀតតាមការចង្អុល​បង្ហាញរបស់​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា  ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក៏ដូចអាជ្ញាធរខេត្ត ក្នុងការអនុវត្តន៍នូវយុទ្ធសាស្ត្រចតុកោណជំហានទី៤ នីតិកាលទី៦ នៃរដ្ឋសភា  ព្រមទាំងខិតខំពង្រឹងនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យខ្ជាប់ខ្ជួន ជូនប្រជាជនផងដែរ ។

ក្នុងនោះដែរលោក នាក់ណេរ៉ុន អភិបាលរងខេតហត ក៏បានធ្វើការកោតសរសើរ និង វាយ​តម្លៃខ្ពស់​ផងដែរ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋទូទាំងស្រុក​ប្រាសាទ​បាគង ដែលបានរួមសាមគ្គីគ្នា ក្នុងការកសាង អភិវឌ្ឍន៍ស្រុក ឲ្យមានការរីកចម្រើនលើ​គ្រប់វិស័យក្នុងរយៈពេលកន្លងមកនេះ ។ ម៉្យាងទៀតស្រុកជីក្រែងទាំងមូល មានសក្តានុពើក្នុងវិ​ស័​យ​កសិកម្ម ទេសចរណ៍ ទៀតផង ។

លោក អភិបាលរងខេត្តក៏លើកឡើងថា កាប្រកាសតែងតាំងចូលកាន់មុខតំណែងនេះ វាជាបែបបទ​នីតិវិធី ដែលបានកំណត់ក្នុងច្បាប់ ហើយត្រូវបានយកមកអនុវត្តក្នុងប្រព័ន្ធរដ្ឋបាល សំដៅធ្វើយ៉ាង​ណាឲ្យការគ្រប់គ្រង  ដឹកនាំរដ្ឋបាលកាន់តែមានប្រសិទ្ធភាព  ក្នុងការឆ្លើយតបនឹង​តម្រូវការរបស់​មូលដ្ឋាន។

លោក បានក្រើនរំលឹកដល់អភិបាលរងស្រុកប្រាសាទបាគង ដែលត្រូវបានតែងតាំងថ្មី ត្រូវខិតខំ​បំពេញ​ការងារ ដោយស្មារតីយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ ប្រឹងប្រែងឲ្យអស់​ពីកម្លាំងកាយចិត្ត  ប្រាជ្ញាស្មារតី ដើម្បីបំពេញការងារជូនតម្រូវការជូនប្រជាពលរដ្ឋឲ្យ​កាន់តែ​សកម្មខ្លាំងក្លាថែមទៀត ដោយត្រូវគោរពរដ្ឋធម្មនុញ្ញ ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តជាធរមាន របស់រាជរដ្ឋាភិបាលកម្ពុជា ។   

លោកក៏បានក្រើនរំលឹកបន្ថែមដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សំខាន់ប្អូនៗយុវជនដែលជា​សសរ​គ្រឹះ​ក្នុងសង្គម ត្រូវចូលរួមធ្វើការផ្សព្វផ្សាយ អប់រំ ណែនាំដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខ្លួន កុំឲ្យ​ស្តាប់នូវការញុះញុងរបស់ក្រុមឧទាមក្រៅច្បាប់ ដែលមានគំនិតចង់ផ្តួលរំលំ រាជរដ្ឋាភិបាលស្រប​ច្បាប់ ដែលកើតចេញពីការបោះឆ្នោតគាំទ្ររបស់ប្រជាពលរដ្ឋកម្ពុជា សំខាន់ចំពោះកងកម្លាំង រួមសហការ ជាមួយប្រជាការពារភូមិ ព្រមទាំងជម្រុញលើការងារអប់រំទៀតផង ។ ម៉្យាងទៀត​ត្រូវណែនាំប្រជាកសិករយើងដែររងផលប៉ះពាល់ដោយគ្រោះធម្មជាតិ ជម្រុញក្នុងការ​ធ្វើស្រែ​បណ្តេញ​ទឹក និង ស្រែប្រាំង ក្នុងការស្តារជីវភាពឡើងវិញ្របស់បងប្អូន និងត្រូវចេះថែរក្សាតំកល់ទឹក​សម្រាប់ប្រើប្រាស់បង្កបង្កើនផល នៅពេលខាងមុខនេះផងដែរ។ ជាងនេះទៅ អាជ្ញាធរស្រុកត្រូវ​ធ្វើការទប់ស្កាត់ បង្ក្រាបរាល់បទល្មើស និងលុបបំបាត់កុងត្រូលជជុះ៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ