logo
Header Logo
ព័ត៌មានលម្អិត
thumbnail
(ខេត្តរតនគិរី)៖ ពិធីប្រកាស ស្តីពីការកែសម្រួលភារកិច្ច និងតែងតាំងប្រធានសាខាពន្ធដាខេត្តរតនគិរី
59
28-December-2017
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នៅសាលប្រជុំសាលាខេត្តរតនគិរី អគារA នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ នេះ មានរៀបចំពិធីសម្រួលភារកិច្ច និងតែងតាំងប្រធានសាខាពន្ធដាខេត្តរតនគិរី ដែលពិធីនេះបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម កែន សម្បត្តិ អគ្គនាយរង នៃអគ្គនាយកដ្ឋានពន្ធដា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ណាប់ ប៊ុនហេង សមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លន់ សុភាព អភិបាលខេត្តស្តីទី ។ យោងប្រកាសលេខ ១២៧៨ សហវ.ប្រក របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានតែងតាំងលោក ផាត់ កែវមុនី ជាប្រធានសាខាពន្ធដា ជំនួសលោក ទុយ ស៊ីវិល ដែលត្រូវបានចូលនិវត្តន៍ ។ ជាមួយគ្នានេះលោកក៏បានប្តេជ្ញាចិត្តខិតខំផ្តល់សេវាសាធារណៈពាក់ព័ន្ធនឹងអង្គភាពពន្ធដា ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយមន្ទីរ អង្គភាព ស្ថាប័ន ជុំវិញខេត្តឲ្យកាន់តែប្រសើរជាងមុន ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងខិតខំប្រមូលពន្ធឲ្យបានគ្រប់តាមផែនការកំណត់ ដោយឈរលោះអភិក្រមបួនប្រការរួមមាន៖ ១.អនុវត្តការងារប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ ២. អនុវត្តការងារជាក្រុម ដោយតំកល់ឧត្តមប្រយោជន៍ជាតិជាធំ ៣.អនុវត្តការងារដោយប្រកាន់ខ្ចាប់នូវសមារតីបុរេសកម្ម គឺមិនបង្កើតបញ្ហា ទប់ស្កាត់នូវបញ្ហា និងដោះស្រាយបញ្ហាទាន់នៅតូច និង៤.មិនមើលរំលងកំហុសខ្លួនឯង គឺត្រូវចាត់តុកថាអ្នកជាប់ពន្ធប្រជាពលរដ្ឋគឺខ្លួនឯង ។ ឯកឧត្តម កែន សម្បត្តិ អគ្គនាយរង នៃអគ្គនាយកដ្ឋានពន្ធ ឯកឧត្តម លន់ សុភាព អភិបាលខេត្តស្តីទី ស្នើដល់លោកប្រធានសាខាពន្ធដារខេត្ត ដែលទើបតែទទួលបានការតែងតាំងថ្មី ធ្វើយ៉ាងណាំខិតខំពង្រឹងសាមគ្គីភាពផ្ទៃក្នុង គោរពវិន័យ របៀបរបបធ្វើការងារ ខិតខំអនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា គោរព អនុវត្តច្បាប់ បទដ្ឋានគតិយុទ្ធដែលរាជរដ្ឋាភិបាល និងក្រសួងបានដាក់ចេញឲ្យបានម៉ឺងម៉ាត់ បន្តលើកកម្ពស់ការគ្រប់គ្រងបំណុលពន្ធ និងការប្រមូលពន្ធ ពិសេសការផ្តល់សេវាជូនអ្នកជាប់ពន្ធឲ្យមានភាពរហ័ស ងាយស្រួល សាមញ្ញ ដើម្បីជួយសម្រួល និងកាត់បន្ថយពេលវេលាក្នុងការបង់ពន្ធប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តរតនគិរី (ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ