អំណោយមនុស្សធម៌ ពីក្រុមហ៊ុនACE Cook បានផ្តល់មីម៉ាក “good” ចំនួន ៣០០កេសជូនដល់រដ្ឋបាលខេត្តក្រចេះ
October 10, 2019 អ្នកទស្សនា :

កាលពីរសៀលថ្ងៃទី ១០ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានទទួល អំណោយមនុស្សធម៌ ពីក្រុមហ៊ុនACE Cook បានផ្តល់មីម៉ាក “good” នូវមីចំនួន ៣០០កេសជូនដល់រដ្ឋបាលខេត្តក្រចេះ។

អំណោយដែលប្រគល់ជូនពេលនេះ  ដឹកនាំដោយ លោក យ៉ាត់ វណ្ណា ប្រធានផ្នែកគ្រប់​គ្រងទីផ្សារ​ប្រចាំ​ប្រទេសកម្ពុជា បានទទួលដំណឹងថាក្នុងខេត្តក្រចេះ មានប្រជាជនដែលរងគ្រោះ​ដោយគ្រោះ​ធម្មជាតិ ជាច្រើនគ្រួសារ ដោយមើលឃើញពីសុខទុក្ខរបស់ប្រជាជនកម្ពុជា ក្រុមហ៊ុន ACE Cook ប្រចាំប្រទេសកម្ពុជាបាននាំយកអំណោយមនុស្សធម៌មកប្រគល់ជូនរដ្ឋបាលខេត្តដើម្បីចាត់ចែងចែកជូនប្រជាពលរដ្ឋដែលរងគ្រោះទាំងនោះ។

ឯកឧត្តម វ៉ា ថន បានមានប្រសាសន៍ថា៖ អំណោយទាំងនោះ និងយកទៅចែកជូនដល់ដៃប្រជាពល​រដ្ឋដែល​រងគ្រោះ ដោយគ្រោះធម្មជាតិ ទៅប្រើប្រាស់តាមរម្រូវការជាក់ស្ដែង ហើយនេះក៏ជា​វប្បធម៌ចែករំលែក និងជាការជួយគ្នារវាងវិស័យឯកជន ជាមួយនិងរដ្ឋបាលខេត្ត ។ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ACE Cook ដែលបានផ្តល់ មី ម៉ាក “Good” សម្រាប់ជាអំណោយមនុស្សធម៌នេះជូនរដ្ឋបាលខេត្ត ហើយចំពោះទឹកចិត្ដមនុស្សធម៌នេះ ពិតជាមិនអាចកាត់ថ្លៃបានឡើយ ឯកឧត្តម ក៏បានសំណូមពរដល់ក្រុមហ៊ុនបន្តជួយ ដល់ផ្នែកមនុស្សធម៌បន្តទៀត ដល់រដ្ឋបាលខេត្តនៅឆ្នាំក្រោយទៀត ៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ