ពិធីជួបសំណេះសំណាលជាមួយគណៈប្រតិភូមកពី៦ប្រទេសរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
October 10, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃព្រហស្បត្តិ៍ ១២កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានទទួលស្វាគមន៍គណៈប្រតិភូមកពី៦ប្រទេស រួមមាន៖ កម្ពុជា ចិន ថៃ ភូមា ឡាវ និងវៀតណាម មកប្រចាំការរួមគ្នានៅកម្ពុជា។

      ក្នុងឱកាសជួបសំណេះសំណាលគោលបំណង ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសគ្រឿងញៀន និងទប់ស្កាត់ការចរាចរខុសច្បាប់នូវសារធាតុគីមីផ្សំក្នុងតំបន់។

      ជាមួយគ្នានេះក្រុមការងារអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នឹងធ្វើទស្សនកិច្ចសិក្សាស្វែងយល់តាមបណ្តាខេត្តគោលដៅដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងប្រទេសជាប់ទន្លេមេគង្គ នឹងជួបធ្វើការងារជាមួយមន្រ្តីប្រចាំការពាក់ព័ន្ធ៕

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ