logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម​ ជា​ សុមេធី​ អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង​ បាន​អញ្ជើញទៅពិនិត្យមើលប្រព័ន្ធធារាសាស្ត្រ និងម៉ាស៊ីនបូមទឹកចំនួន០២គ្រឿង
67
28-December-2017
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម​ ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ និងលោក​ អភិបាលស្រុកស្វាយអន្ទរ លោក​ ប្រធានមន្ទីរធនធានទឹក​ និងឧតុនិយម​ ព្រមទាំងសហការី បាន​អញ្ជើញទៅពិនិត្យមើលប្រព័ន្ធធារាសាស្ត្រ និងម៉ាស៊ីនបូមទឹកចំនួន០២គ្រឿង ដើម្បីស្រោចស្រពដំណាំស្រូវរបស់ប្រជាពលរដ្ឋ​ នារដូវប្រាំងចំនួន១,៤៣៥ហិកតា និងមានប្រជាពលរដ្ឋទទួលផលចំនួន១,០០៤គ្រួសារ នៅក្នុងឃុំដំរីពួន និងឃុំសំរោង ស្រុកស្វាយអន្ទរ​ ដែលមានប្រភពប្រឡាយទឹកចេញពីអាងបឹងស្នេហ៍ ។ នេះគឺជាគម្រោងចំការគួយ ដែលទំហំការងារនៅក្នុងប្រព្ធន័ធារាសាស្រ្តរួមមាន ÷ ១-ស្តារប្រឡាយមេប្រវែង៨៨០០ម៉ែត្រ ២-សំណង់ទទួលទឹក១កន្លែង ៣-សំណង់ស្ទាក់ទឹក១កន្លែង ៤-ស្ថានីយ៌បូមទឹក១កន្លែង ៥-សំណង់ដោះទឹកនិងចែកចាយទឹក២៦កន្លែង ៦-សំណង់ស្ពានផ្លូវរទេះ៦កន្លែង ៧-អាគារសហគមន៍១ខ្នង។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តព្រៃវែង (ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១៧)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ