នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧នះ ឯកឧត្ដមបណ្ឌិត គឹម ធា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងវេទិកាស្តីពី "ការផ្សព្វផ្សាយសមិទ្ធផលសំខាន់ៗរបស់ព្រឹទ្ធសភា និងភាពជាតំណាងរបស់ក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៦" ក្រោមអធិបតីភាព លោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ នៅវត្តរោទិ៍ ឃុំញរ ស្រុកកំពង់រោទិ៍ ។ ក្នុងវេទិកានេះ មានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងក្រុមប្រឹក្សាឃុំនៃស្រុកចំនួនពីរ គឺស្រុកកំពង់រោទិ៍ និងស្រុកចន្ទ្រា ៕
ប្រភពព័ត៌មាន: រដ្ឋបាលខេត្តស្វាយរៀង (ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧)