រដ្ឋបាលខេត្តកំពត រៀបចំកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែ កញ្ញា ឆ្នាំ២០១៩
October 09, 2019 អ្នកទស្សនា :

       នៅព្រឹក ថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០១៩ នៅសាលប្រជុំក្រុមប្រឹក្សាសាលាខេត្តកំពត ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែកញ្ញា ឆ្នាំ២០១៩ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត នាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត អភិបាលក្រុង ស្រុក និងប្រធានទីស្នាក់ការច្រកទ្វារ សរុបចំនួន ៧២នាក់ ។ 
       កិច្ចប្រជុំនេះមានរបៀបវារៈដូចខាងក្រោម៖
-ពិនិត្យពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកញ្ញា និងប្រចាំត្រីមាសទី៣ ឆ្នាំ២០១៩ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត។
-ពិនិត្យ ពិភាក្សាលើការរៀបចំកម្មវិធីវិនិយោគក្រុងកំពត និងផែនការអភិវឌ្ឍន៍សង្កាត់ របស់ក្រុងកំពត។
-ផ្សព្វផ្សាយអនុក្រឹត្យ ស្តីពីការចេញផ្សព្វផ្សាយធនប័ត្រអនុស្សាវរីយ៍ប្រភេទ ១៥,០០០រៀល។

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ