ឯកឧត្តម ជាវ តាយ អញ្ជើញពិនិត្យទីតាំងសាងសង់ផ្លូវបេតុងសរសៃដែក ស្ថិតនៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត
October 08, 2019 អ្នកទស្សនា :

      នៅរសៀល ថ្ងៃអង្គារ ទី០៨ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត រួមជាមួយឯកឧត្តមអភិបាលរងខេត្ត លោកអភិបាលក្រុងកំពត លោកស្រីនាយកទីចាត់ការផែនការ និងវិនិយោគ មន្ត្រីជំនាញសាលាក្រុង ក្រុមប្រឹក្សាសង្កាត់កំពង់បាយ និងបងប្អូនប្រជាពលរដ្ឋសរុបចំនួន ប្រមាណជាង៥០នាក់ បានចុះពិនិត្យទីតាំងសាងសង់ផ្លូវបេតុងអាមេ (សរសៃដែក) ប្រវែង ៣៩៦ម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ស្ថិតនៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត (ផ្លូវម្លប់ឫស្សី)។

      ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ ណែនាំដល់លោកចៅសង្កាត់ និងសប្បុរសជនរួសរាន់ក្នុងការបើកការដ្ឋានឲ្យបានឆាប់រហ័ស ដើម្បីឲ្យគម្រោងនេះសាងសង់រួចរាល់ជូនប្រជាពលរដ្ឋប្រើប្រាស់ និងត្រូវស្តារឡើងវិញនូវប្រព័ន្ធលូដែលមានស្រាប់នៅសងខាងផ្លូវនេះ និងធ្វើការសម្អាតព្រៃ ដើម្បីឲ្យមានសោភ័ណភាពនៅក្នុងទីក្រុង។ នៅពេលសាងសង់រួចរាល់ឯកឧត្តមអភិបាលខេត្ត នឹងបំពាក់បង្គោលភ្លើងបំភ្លឺតាមដងផ្លូវនេះផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ