ពិធីចុះហត្ថលេខា លើផែនការរុករក ជីកលើកអដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ជំហានទី១៩ រដូវប្រាំងឆ្នាំ២០១៩-២០២០
October 08, 2019 អ្នកទស្សនា :

គណៈកម្មការរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលី ក្នុងអំឡុងសង្ក្រាមរំដោះ​កម្ពុជាពី​របបប្រល័យពូជសាសន៍ ប៉ុល ពត កាលពីឆ្នាំ១៩៧៩ បានសម្រេចដាក់ចេញនូវវិធាន​ការក្នុងការបង្កើនកិច្ចសហ​ប្រតិបត្តិការរវាងភាគីប្រទេសទាំងពីរ ក្នុងសកម្មភាពជីកគាស់រុករកអដ្ឋិធាតុទ័ពស្ម័គ្រចិត្តវៀតណាម ដែលនៅសេសសល់ពីក្នុងចំណោមអដ្ឋិធាតុទាហានស្ម័គ្រចិត្តវៀតណាមជាងពីរម៉ឺននាក់ ដែលបានបាត់ខ្លួន និងពលីជីវិតក្នុងបណ្តាសម័យសង្គ្រាម នៅប្រទេសកម្ពុជា ក្នុងភូមិសាស្ត្រខេត្តកណ្តាល ក្នុងជំហានទី១៩ រដូវប្រាំង ឆ្នាំ២០១៩-២០២០ ដែលចុះហត្ថលេខាកាលពីព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ រវាងគណះចង្អុលការ ៥១៥ យោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម ជាមួយគណះកម្មការជំនាញ ខេត្តកណ្តាល ដែលកិច្ចសហប្រតិបត្តិការនេះ គ្រោងនិងចុះស្រាវជ្រាវ រុករក នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល។
ឯកឧត្តមឧត្តមសេនីយ៍ត្រី ដន ថាញស្វឹន មេបញ្ជាការរងនយោបាយ និងជាប្រធានគណះចង្អុលការ ៥១៥ យោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម បានបញ្ជាក់ថាការអនុវត្តតាមកិច្ចព្រមព្រៀងលើកទី ១៦ ចុះហត្ថលេខាថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០១៧នៅទីក្រុងហូជីមិញ រវាងគណៈប្រតិភូគណៈកម្មការ ជំនាញនៃរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូ គណៈកម្មការជំនាញ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងផែនការស្តីពីការបន្តកិច្ចសហប្រតិបត្តិការស្រាវជ្រាវ រុករក ជីកលើក ធ្វើមាតុភូមិនិវត្តន៍កងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមដែលបានពលីជីវិតក្នុង សម័យសង្រ្គាមនៅលើកទឹកដីប្រទេសកម្ពុជា ក្នុងភូមិសាស្ត្រខេត្តកណ្តាល។
       ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្តាល និងជាអនុប្រធានគណៈកម្មការជំនាញខេត្តកណ្តាល មានប្រសាសន៍ថា គណៈកម្មការទទួលបន្ទុករបស់ខេត្តកណ្ដាល និងគណៈចង្អុលការយោធភូមិភាគទី៩ វៀតណាម សហការជាមួយតំបន់ប្រតិបត្តិការសឹករងកណ្ដាល និងយោធភូមិភាគពិសេស(កម្ពុជា) អជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងខេត្តកណ្ដាល បានសហការណ៍ផ្ដល់ព័ត៌មានអំពីទីតាំងកប់សព និងបំពេញបេសកម្មយ៉ាងសកម្ម និងទទួលបានលទ្ធផលខ្ពស់ ចាប់តាំងពីជំហានទី១ ឆ្នាំ២០០២ ដល់ជំហានទី១៩ ឆ្នាំ២០២០នេះ។
  ឯកឧត្ដមអភិបាលរងខេត្ត បានស្នើដល់គណៈចង្អុលការ ៥១៥ យោធភូមិភាគទី៩ នៃរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាម ផ្ដល់បញ្ជី ប្លង់ទីតាំងបញ្ចុះសព ដែលបានផ្ទៀងផ្ទាត់រួចដោយក្រុមការងារគណៈចង្អុលការ៥១៥ យោធភូមិភាគទី៩ រួមទាំងស្រុកគោលដៅ ដែលគ្រោងនឹងចុះស្រាវជ្រាវបន្ត ដើម្បីក្រុមការងារខេត្តកណ្ដាល ងាយស្រួលជួយសម្របសម្រួល និងសហការបានល្អប្រសើរ៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ