ឯកឧត្តម ជាវ តាយ បានទទួលជួបពិភាក្សាជាមួយ ក្រុមហ៊ុនមេឌាអ៊ែកសិន ដើម្បីរៀបចំពិព័រណ៍ និងព្រឹត្តិការណ៍ផ្សេងៗ ក្នុងឱកាសបុណ្យសមុទ្រ លើកទី៨ ជុំទី២ឆ្នាំ២០១៩ នៅខេត្តកំពត
October 08, 2019 អ្នកទស្សនា :

      នៅរសៀល ថ្ងៃអង្គារ ទី៨ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត រួមជាមួយឯកឧត្តមអភិបាលរងខេត្ត ប្រធានមន្ទីរ-អង្គភាព ពាក់ព័ន្ធជុំវិញខេត្ត អភិបាលក្រុង ជួបពិភាក្សាជាមួយ ក្រុមហ៊ុនមេឌាអ៊ែកសិន ដើម្បីរៀបចំពិព័រណ៍ និងព្រឹត្តិការណ៍ផ្សេងៗ ក្នុងឱកាសបុណ្យសមុទ្រ លើកទី៨ ជុំទី២ ឆ្នាំ២០១៩ នៅខេត្តកំពត ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១៩។

      ក្នុងនោះដែរ ក្រុមហ៊ុនបានបង្ហាញអំពី គម្រោងតម្លើងក្លោងទ្វារបុណ្យសមុទ្រ និងគម្រោងតុបតែងលម្អរទីតាំងផ្សេង។

      ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា:
+ស្នើលោកក្រុមហ៊ុនព្រាងបន្ថែមលើទីតាំងរៀបចំក្លោងទ្វារបុណ្យសមុទ្រ និងចាប់ផ្តើមតម្លើងក្លោងទ្វារបណ្តើរៗ ធ្វើយ៉ាងណាឲ្យរួចរាល់ក្នុងដំណាច់ខែវិច្ឆិកា យ៉ាងយូរ។
+ស្នើប្រធានអង្គភាពអគ្គិសនីខេត្ត រៀបចំតម្លើងត្រង់ស្វូរបន្ថែម នៅបរិវេណពហុកីឡដ្ឋាន ដើម្បីអាចដាក់អំពូលច្រើន និងលម្អរសោភ័ណភាពពេលរាត្រី។
+ស្នើលោកនាយខណ្ឌរដ្ឋបាលព្រៃឈើ ថែទាំដើមឈើដែលបានដាំ នៅក្នុង និងក្រៅបរិវេណពហុកីឡដ្ឋាន។
+ស្នើលោកអភិបាលក្រុងកំពត ចាត់វិធានការណ៍ជាមួយ សង្កាត់ទាំង៥ ដើម្បីកាប់មែកឈើតាមដងផ្លូវឲ្យស្អាត៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ