logo
Header Logo
ព័ត៌មានលម្អិត
thumbnail
(ខេត្តសៀមរាប)៖ កិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យលេខ១២៩ អនក្រ. ប.ក ស្តីពីការលុបចោល និងដកហូតឯកសាររដ្ឋបាល កម្ពុជា មិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់
126
27-December-2017
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នាព្រឹកថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ២០១៧នេះ មានធ្វើកិច្ចប្រជុំផ្សព្វផ្សាអនុក្រឹត្សលេខ ១២៩អនក្រ.បក ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ស្តីពីការលុបចោល និង ដកហូតឯកសាររដ្ឋបាល កម្ពុជា មិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ក្នុងខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តម សេនីយ៍ សន្តិបណ្ឌិត អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃ គណៈអភិបាលខេត្តសៀមរាប ។ កិច្ចប្រជុំនេះដោយមានវត្តមានចូលរួមពីប្រតិភូក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរក្រុង ស្រុក មេឃុំ ចៅសង្កាត់មន្ត្រីអត្រានុកូលដ្ឋាន សមត្ថកិច្ចប៉ុស្តិ៍ក្រុង ស្រុក និង តំណាងកុងស៊ុលវៀតណាម ប្រចាំខេត្តសៀមរាប ចំនួន៣៦៤នាក់បានចូលរួម ។ តាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី ជា គេមសាន ស្នងការរងទទួលបន្ទុកផែន អន្តោប្រវេសន៍ លើការគ្រប់គ្រងជនបរទេសនៅក្នុងខេត្តសៀមរាប បានឲ្យដឹងថា ដើម្បីធានាឲ្យបាននៅសុវត្តិភាព សណ្តាប់ធ្នាប់នៅក្នុងសង្គមនោះ អាជ្ញាធរក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងមន្ត្រីជំនាញត្រូវធ្វើការត្រួតពិនិត្យឲ្យអស់លើជនបរទេស ឬជនប្លែកមុខ ដែលចូលមកស្នាក់នៅក្នុងភូមិសាស្ត្ររបស់ខ្លួន ដោយពិនិត្យទៅលើសំណុំឯកសារចូលមកស្នាក់នៅឬមកប្រកបរបរអាជីវកម្មផ្សេងៗជាដើម ។ តាមចំនួនតួលេខបញ្ជាក់របស់ការិយាល័យអន្តោប្រវេសន៍ លើការគ្រប់គ្រងជន បរទេសដែលស្នាក់នៅក្នុងខេត្តសៀមរាប ទាំងស្របច្បាប់ មិនស្របច្បាប់ សរុប ១ពាន់៦៨៧គ្រួសារ មានមនុស្ស ៤ពាន់៧៩៦នាក់ ស្រី ២ពាន់៣១៤នាក់ មាន៥សញ្ជាតិ ក្នុងនោះជនជាតិវៀតណាម , ឡាវ , ថៃ , ភូមា និង នេប៉ាល់ ដែលចូលមកប្រកបធ្វើអាជីវកម្មនៅខេត្តសៀមរាប ។ ក្រុមការងារបានជំរឿន និង ចុះពិនិត្យជនបរទេសបែបអន្តោប្រវេសន៍ មានឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី និង ស្នាក់នៅយូរ ចំនួន១ពាន់៣៩២គ្រួសារ មាន០៥សញ្ជាតិ មាន មនុស្ស ៣ពាន់៩៣៣នាក់ ស្រី១ពាន់៨៧៧នាក់ ក្នុងនោះអាយុ ១៨ឆ្នាំឡើង ២ពាន់៥១៩នាក់ ស្រី១ពាន់២២៧នាក់ ក្រោមអាយុ១៨ឆ្នាំចុះ ១ពាន់៤១៤នាក់ ស្រី ៦៥០នាក់ ។ កន្លងមកនេះការងារគ្រប់គ្រងលើជនបរទេសដែលបាននិង កំពុងស្នាក់នៅលើទឹកដីខេត្តសៀមរាប សមត្ថកិច្ចជំនាញរួមជាមួយនិងអជ្ញាធរមូលដ្ឋានបាននិងកំពុងអនុវត្តហើយ បានចាប់បញ្ជូនជនបរទេសទាំងនោះឲ្យត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញជាបន្តបន្ទាប់ ជាច្រើននាក់ផងដែរ ។ បន្ទាប់ពីលោកឧត្តមសេនីយ៍ត្រី ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្ត អាននូវអនុក្រិត្យលេខ១២៩អនក្រ.បក ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ស្តីពីការលុបចោល និង ដកហូតឯកសាររដ្ឋបាល កម្ពុជា មិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់រួចមក មានប្រសាសន៍នោះដែរឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អ៊ុក គឹម លេខ បានគូសបញ្ជាក់ថា បញ្ហាអន្តោប្រវេសន៍ គឺជាបញ្ហាសកល ដោយនៅលើសកលលោកយើងនេះ គ្រប់បណ្តា ប្រទេសទាំងអស់ ក៏មានជនបរទេសអន្តោប្រវេសន៍មកស្នាក់រស់នៅ ប្រកបធ្វើអាជីវកម្មចិញ្ចឹមជីវិត ដូចនៅក្នុងកម្ពុជា យើងផងដែរ ។ បញ្ហាការធ្វើទេសប្រវេសន៍នេះ គឺជាការស្វែងរកកម្រៃទីផ្សារការងារ ព្រមទាំងទទួលបាននូវបច្ចេក វិទ្យា ចំណេះដឹងយកមកធ្វើការប្រកបមុខរបរចិញ្ចឹមជីវិតនៅក្នុងក្រុមគ្រួសារផងដែរ ។ ដូច្នេះដើម្បីលុបបំបាត់ជនអន្តោប្រវេសន៍ដែលចូលមកស្នាក់នៅលើទឹកដីកម្ពុជា ទាំងខុសច្បាប់នេះ គឺ ដើម្បីថែរក្សានៅសន្តិសុខ សណ្តាប់ធ្នាប់លើការគ្រប់គ្រងជនអន្តោប្រវេសន៍ទាំងនេះនៅក្នុងសង្គមនៃប្រទេសរបស់យើង ។ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត អ៊ុក គឹម លេខ ក៏បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលបានចេញនៅអនុក្រឹត្សមួយលេខ ១២៩អនក្រ.បក ចុះថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០១៧នេះ ដើម្បីលុបចោល និងដកហូតឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតីណាដែលជនបរទេសទាំងនោះ បានកំពុងកាន់កាប់ប្រើប្រាស់ និង ជម្រុញឲ្យពួកគាត់ទាំងនោះចូលមកបំពេញឯកសារ សុំស្នាក់នៅសារជាថ្មីឡើងវិញ ឲ្យស្របទៅតាមនិងនីតិវិធីច្បាប់ ។ ឯកឧត្តមក៏បានធ្វើការផ្តាំផ្ញើ ដល់សមត្ថកិច្ច អាជ្ញាធរគ្រប់ថ្នាក់ ត្រូវរួមសហការគ្នា ក្នុងការអនុវត្តអនុក្រិត្យនេះ ឲ្យទទួលបានជោគជ័យផងដែរ ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តសៀមរាប(ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ