ថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានចូលរួមជាអធិបតី ក្នុងពិធី ប្រកាសតែងតាំងចូលកាន់តំណែងថ្មី គឺលោក ម៉មនី បណ្ឌិត អភិបាល នៃគណៈអភិបាលក្រុងព្រៃវែង ខេត្តព្រៃវែង ។ ក្នុងពិធីនេះដែរ ក៏មានការចូលរួមពី លោក ប្រធានមន្ទីរជុំវិញខេត្ត និងកងកម្លាំងទាំងបី ព្រមទាំងលោក លោកស្រី ប្រធានការិយាល័យជុំវិញក្រុង និងមន្ត្រីរាជការក្រោមឱវាទ ។ ឯកឧត្តម អភិបាលខេត្ត ក៏បាន ណែនាំដល់ លោក ម៉មនី បណ្ឌិត អភិបាលក្រុងថ្មី សុំអោយគាត់គោរពតាមការធ្វើប្តេជ្ញាចិត្ត ដើម្បីឡើងកាន់តំណែងថ្មីនេះ និងស្នើរសុំអោយគាត់ខិតខំធ្វើការងារ ដោយសហការណ៍បានល្អជាមួយ អង្គភាពពាក់ព័ន្ធ ព្រមទាំងកងកម្លាំងទាំងបី។ លើសពីនេះទៀត សុំលោកអភិបាលក្រុងថ្មី ពង្រឹងការងារផ្សេងៗ ជាពិសេសត្រូវអនុវត្តដោយយកច្បាប់ជាកត្តាចំបង ក្នុងនោះមានដូចជា ច្បាប់អន្តោប្រវេសន៍ និងមើលលិខិត ស្នាមអាជ្ញាប័ណ្ណច្បាប់នានា និងត្រូវខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ អោយបានល្អ។
ប្រភពព័ត៌មាន: រដ្ឋបាលខេត្តព្រៃវែង (ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧)