រសៀលថ្ងៃច័ន្ទ ៨កើត ខែបុស្ស ឆ្នាំរការ នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់ផ្លូវលេខ ៨៣៥ ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា៖”ផ្លូវថ្មីនេះកើតឡើង ក្រោមកិច្ចសហការរវាងរដ្ឋបាលខេត្ត និងការចូលរួមចំណែកពីប្រជាពលរដ្ឋនិងសប្បុរសជននានាតំណាងដោយលោកឆឹង សុខា ក្នុងនោះឯកឧត្តមអភិបាលខេត្តក៍បានអំពាវនាវអោយពលរដ្ឋដែលមានដីនៅជាប់ផ្លូវនេះចូលរួមសហការជាមួយរដ្ឋបាលខេត្ត ដើម្បីអោយដំណើរការស្ថាបនាផ្លូវថ្មីនេះបានល្អមានប្រយោជន៍ទាំងអស់គ្នា” យោងតាម លោក ណុប ហេង ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តព្រះសីហនុ ថ្លែងបញ្ជាក់ថា ផ្លូវនេះស្ថាបនាជាដំបូងដោយចាក់ក្រាលគ្រួសក្រហម ដែលមានបណ្តោយប្រវែង ២០៥០ម៉ែត្រ និងទទឹង ៤០ ម៉ែត្រ និង ថាផ្លូវនេះជាផ្លូវរណបដ៍សំខាន់សម្រាប់បញ្ចៀសការកកស្ទះចរាចរណ៍ ពិសេសគឺសំរាប់រថយន្តធំៗ។
ប្រភពព័ត៌មាន: រដ្ឋបាលខេត្តព្រះសីហនុ( ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧)