ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានចុះពិនិត្យ ទីតាំងដែលត្រូវរៀបចំកម្មវិធីអបអរសាទរពិធីបុណ្យឆ្លងឆ្នាំសកល ២០១៧-២០១៨
December 25, 2017 អ្នកទស្សនា :

ល្ងាចថ្ងៃច័ន្ទ ០៨កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារ ដែលមាន ឯកឧត្តម សឿម ប៊ុនរិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្ត លោកឧកញ៉ា ភូ ពុយ ប្រធានសភាពាណិជ្ជកម្មខេត្ត លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្ត និងលោក លាង វាសនា អភិបាលរងក្រុងបាត់ដំបង ចុះពិនិត្យទីតាំងដែលត្រូវរៀបចំកម្មវិធីអបអរសាទរពិធីបុណ្យឆ្លងឆ្នាំសកល ២០១៧-២០១៨ និងអបអរសាទរខួបលើកទី៣៩ នៃទិវាជ័យជម្នះ៧មករា (៧ មករា ១៩៧៩-៧ មករា ២០១៨ ) ចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨ នៅសួនច្បារសម្តេចក្រឡហោម ស ខេង ត្រើយខាងកើតស្ទឹង ។ ព្រឹត្តការណ៍នេះក៏មានការដាក់តាំងបង្ហាញនូវផលិតផលចម្រុះ ពីបណ្តាក្រុមហ៊ុន រោងចក្រសហគ្រាស សិប្បកម្មតូច ធំ ផលិតផលកសិកម្ម ក្រុង ស្រុក នៅក្នុងខេត្តបាត់ដំបង ដើម្បីទាក់ទាញឲ្យប្រជាពលរដ្ឋ ងាកមកចាប់អារម្មណ៍ផលិតផលក្នុងខេត្តឲ្យបានទូលំទូលាយ សំដៅការកាត់បន្ថយការនាំចូលទំនិញពីបរទេស ។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តបាត់ដំបង (ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ