logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តកំពង់ស្ពឺ​ រៀបចំកិច្ចប្រជុំស្ដីពីការពិនិត្យនិងអនុម័តសំណើគម្រោងខេត្ត ឆ្នាំ២០១៩
62
28-August-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

       នាសៀលថ្ងៃពុធ ទី២៧ ខែសីហា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្ត លោក កង វណ្ណារ៉ូ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពិនិត្យនិងអនុម័តសំណើគម្រោងខេត្តឆ្នាំ២០១៩ ។ គោលបំណងក្នុងកិច្ចប្រជុំនេះគឺដើម្បីពិនិត្យអនុម័តសំណើគម្រោងដែលប្រើប្រាស់ថវិកាគុណប្រយោជន៍ខេត្ត ដើម្បីស្នើសុំការផ្ដល់ផ្ដល់អនុលោមភាពពីក្រសួងមហាផ្ទៃ និងរៀបចំអនុវត្តគម្រោងឰឱ្យបានទាន់ពេលវេលា ។
       គួរបញ្ជាក់ផងដែរថា គម្រោងដែលលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំនេះរួមមាន៖
១.គម្រោងសាងសង់អគារការិយាល័យច្រកចេញចូលតែមួយ។ ​ ២.គម្រោងសាងសង់អគាររដ្ឋបាលសាលាខេត្តជំហានទី៣។  ៣.គម្រោងជួសជុលរៀបប៊កឌា ធ្វើទ្រូងផ្លូវ ដាក់ស្លាកសញ្ញាចរាចរណ៍ បំពាក់បង្គោលភ្លើងនៅតាមផ្លូវលេខ១០៦ និងផ្លូវលេខ១៣០ និងស្ថាបនាសួនច្បារនៅរង្វង់មូលភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ ​៤.បំពាក់បង្គោល និងភ្លើងស្តុប នៅផ្លូវជាតិលេខ៤ ត្រង់ចំណុច ផ្លូវបំបែកច្បារមន ។ ៥.ជួសជុលផ្លូវក្រាលកៅស៊ូបេទីម ក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ ៦.ចាក់ដីធ្វើច្រាំងស្ទឹងព្រែកត្នោត ជាប់ស្ពានថ្មីខាងលិចផ្សារកំពង់ស្ពឺ។ ៧.ធ្វើរបង រៀបចំប៊កឌា និងក្រាល ការ៉ូឡាចញ្ចើមផ្លូវខាងត្បូងទីលានកីឡាប្រវែង ១៩០ម ៕ រម្យ

ប្រភព៖ រដ្ឋបាលខេត្ត

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ