logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលរងខេត្តសៀមរាប ចូលរួមកិច្ចប្រជុំផែនការការពារ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនសម្ដេចតេជោ ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលេីកទី១៤  និងកិច្ចប្រជុំពាក់ព័ន្ធ 
38
28-August-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

       ថ្ងៃពុធ ទី២៣  ខែសីហា  ឆ្នាំ២០១៩  នៅស្នងការនគរបាលខេត្តសៀមរាប លោក  នាក់  ណេរ៉ុន អភិបាលរងខេត្ត  និងជាតំណាង ឯកឧត្តម  ទៀ  សីហា  អភិបាល  នៃគណៈអភិបាលខេត្តសៀមរាប បានចូលរួមជាគណៈអធិបតី ក្នុងកិច្ចប្រជុំផែនការ ការពារ  សន្តិសុខ  សណ្តាប់ធ្នាប់  សុវត្ថិភាព ជូនសម្ដេចអគ្គមហាសេនាបតីតេជោ  ហ៊ុន  សែន  នាយករដ្ឋមន្ត្រី  នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលេីកទី១៤  និងកិច្ចប្រជុំពាក់ព័ន្ធ  ក្រោមអធិបតីភាព  ឯកឧត្តម  នាយឧត្តមសេនីយ៍  គតិបណ្ឌិត  ហុីង  ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ  និងជាមេបញ្ជាការដ្ឋានអង្គរក្សសម្ដេចអគ្គមហាសេនាបតីតេជោ   ហ៊ុន  សែន  នាយករដ្ឋមន្រ្តី  នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម  នាយឧត្តមសេនីយ៍  យូ  ស៊ុន ឡុង  រដ្ឋមន្ត្រី ប្រតិភូ អមនាយករដ្ឋមន្ត្រី  និងមានការចូលរួមពី  ឯកឧត្តម  អស់លោក  កងកម្លាំង ប្រដាប់អាវុធ ទាំងបីប្រភេទ  សរុបចំនួន  ៦០នាក់ ។ 
       គោលបំណង ក្នុងកិច្ចប្រជុំនាឱកាសនេះ  គឺសំដៅរក្សាបាននូវ ផែនការ ការពារ  សន្តិសុខ សណ្ដាប់ធ្នាប់  សុវត្ថិភាព ជូនសម្ដេចអគ្គមហាសេនាបតីតេជោ  ហ៊ុន  សែន  នាយករដ្ឋមន្ត្រី  នៃ ព្រះរាជាណាចក្រកម្ពុជា  និងគណៈប្រតិភូជាន់ខ្ពស់ជាតិ និងអន្តរជាតិ ដែលអញ្ជើញមក ចូលរួមក្នុងកិច្ចប្រជុំ  រដ្ឋមន្ត្រីសុខាភិបាលអាស៊ានលេីកទី១៤  និងកិច្ចប្រជុំពាក់ព័ន្ធ  ដើម្បីធានាបានសុខសុវត្តិភាព ១០០ %  និងដេីម្បីពង្រឹងកងកម្លាំងមានសមត្ថកិច្ច  បង្កើនលើការត្រួតពិនិត្យ នៅតាមបណ្តាគ្រប់គោលដៅទាំងអស់  និងត្រូវបង្កើនការយកចិត្តទុកដាក់ ទទួលខុសត្រូវខ្ពស់  ក្នុងការល្បាតការពារ  ត្រួតពិនិត្យ និងប្រចាំការតាមគោលដៅ  ការទំនាក់ទំនងសហការណ៍គ្នា មានវិធានការរាយការណ៍ ធ្វេីការដោះស្រាយសភាពការណ៍ឲ្យបានទាន់ពេលវេលា ដើម្បីឲ្យដំណើការកិច្ចប្រជុំនៅថ្ងៃព្រហស្បតិ៍ ទី២៩  ឆ្នាំ ២០១៩ នេះប្រព្រឹត្តទៅបានល្អប្រសើរ និងសំរេចបាននូវជោគជ័យ  ១០០%៕ រម្យ

ប្រភព៖ រដ្ឋបាលខេត្ត

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ