ក្រុមប្រឹក្សាខេត្តសៀមរាប បានបើកកិច្ចប្រជុំអាណត្តិទី៣ ដែលដឹកនាំដោយ ឯកឧត្តម អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត ដើម្បីពិភាក្សា និងអនុម័តលើររៀបវារៈមួយចំនួន ដែលប្រព្រឹត្តទៅនាថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០១៩ ដោយមានការចូលរួមពី លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាង ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលខេត្តរងខេត្ត អាជ្ញាធរអប្សរា ថ្នាក់ដឹកនាំ មន្ទីរ-អង្គភាព ជុំវិញខេត្តទាំងអស់។ ជាមួយគ្នានេះ អង្គប្រជុំក៏បានលើកឡើង លើការងារធនធានរ៉ែ ដែលត្រូវយកចិត្តទុកដាក់ខ្ពស់លើបញ្ហាអ្នកប្រកបអាជីវកម្ម ទីតាំងលក់ និងកន្លែងបញ្ចូលហ្គាសទាំងអស់ក្នុងក្រុង និងទូទាំងខេត្តសៀមរាប តម្រូវឱ្យម្ចាស់ទីតាំងអាជីវកម្មមកដាក់ពាក្យសុំលិខិតអនុញ្ញាត ដែលត្រូវគោរពតាមលក្ខខណ្ឌ និងបទដ្ឋានបច្ចេកទេស អនុលោមតាមច្បាប់ជាធរមាន។
ម្យ៉ាងទៀត សមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តរៀបចំសណ្តាប់ធ្នាប់សាធារណៈក្នុងក្រុងសៀមរាប ក៏ដូចជាទីប្រជុំជន ឲ្យមានសណ្តាប់ធ្នាប់របៀបរៀបរយ និងរៀបចំកែលម្អសោភ័ណភាពបន្ថែមទៀត៕ គឹមអាន
ប្រភព៖ រដ្ឋបាលខេត្តសៀមរាប