logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តកំពង់ធំ នាំយកស័ង្កសី និងអង្ករចែកជូនពលរដ្ឋខ្វះខាតចំនួន៥៥៧គ្រួសារនៅស្រុកប្រាសាទបល្ល័ង្គ ជារបស់គម្រោង LASED II
51
27-August-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      ក្នុងពិធីចែកស័ង្កសី និងអង្ករ របស់គម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នៅក្នុងបរិវេណវត្តក្របៅ ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងថា ស័ង្កសីដែលបានចែកជូនបងប្អូននៅពេលនេះគឺសម្រាប់យកទៅធ្វើលំនៅដ្ឋានស្នាក់នៅលើទីតាំងដីថ្មីដែលបានបែងចែកជូន ហើយអង្ករគឺសម្រាប់បងប្អូនយកទៅទុកហូប។

      ឯកឧត្តមក៏បានបន្តទៀតថា ការផ្ដល់ជូននេះមិនមែនបន្តរហូតនោះទេ បងប្អូនត្រូវខិតខំបន្ថែមដោយខ្លួនឯង គ្រាប់ពូជបន្លែ ដំណាំដែលគម្រោងបានផ្ដល់ជូនលើកមុន សូមយកទៅដាំហើយខិតខំថែទាំឱ្យបានល្អ។ ក្រៅពីនេះ បងប្អូនត្រូវខិតខំចិញ្ចឹមមាន់ ទា ជ្រូក និងខិតខំប្រកបរបរផ្សេងៗបន្ថែមទៀត ដើម្បីបង្កើនជីវភាពគ្រួសាររបស់បងប្អូនដោយខ្លួនឯង។

      នាឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់បងប្អូនសម្បទានិកទាំងអស់ ត្រូវចូលរួមអនុវត្តតាមគោលការណ៍ណែនាំនានារបស់គម្រោង ត្រូវមានទំនុកចិត្តជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីគម្រោង ត្រូវប្រើប្រាស់ដីដែលគម្រោងបានចែកជូនឲ្យអស់លទ្ធភាព។

      សូមបញ្ជាក់ថា៖ គម្រោងនេះត្រូវបានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា និងទទួលបានហិរញ្ញប្បទានសម្បទានពីធនាគារពិភពលោក តាមរយៈកម្មវិធីសម្បទានដីសង្គមកិច្ច ក្នុងការបែងចែកដីដល់គ្រួសារប្រជាពលរដ្ឋក្រីក្រ គ្មានដី ឬពលរដ្ឋដែលមានដីតិចតួច៕ រតនា


ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ