នាព្រឹកថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០១៩នេះ នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត លោក រស់ ផារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈកម្មការដឹកនាំការងារកំណែទម្រង់របស់រដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណ:កម្មការដឹកនាំការងារកំណែទម្រង់របស់រដ្ឋបាលខេត្ត។ សមាសភាពអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន៖ លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តរបស់ក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរផែនការខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកស្រីប្រធានមន្ទីរកិច្ចការនារីខេត្ត លោកតំណាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោកតំណាងមន្ទីរមុខងារ សាធារណខេត្ត លោកប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត លោកនាយក នាយករងទីចាត់ការទាំង០៥ សាលាខេត្ត លោកស្រីអនុប្រធានអង្គភាពលទ្ធកម្មសាលាខេត្ត លោកអភិបាលរងក្រុង ស្រុក នាយករដ្ឋបាលសាលាក្រុង ស្រុកទាំង០៨ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ។
របៀបវារៈ នៃកិច្ចប្រជុំ មានដូចខាងក្រោម ៖
១/ពិនិត្យរបាយការណ៍វឌ្ឍនភាពស្តីពីការអនុវត្តការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រដ្ឋបាលខេត្តប្រចាំខែសីហា ឆ្នាំ២០១៩ និងទិសដៅ ភារកិច្ចអនុវត្តបន្ត ២/ពិនិត្យ ពិភាក្សាអំពីការរៀបចំសេចក្តីព្រាងផែនការសកម្មភាព និងថវិកា ផអ៣ ដំណាក់កាលទី៣ ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត។ ៣/ត្រួតពិនិត្យអំពីការរៀបចំបង្កើតដំណើរការនៃយន្តការច្រកចេញចូលតែមួយរបស់រដ្ឋបាលស្រុកទាំង៥ ស្របតាមសេចក្តីណែនាំលេខ ០០១ ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ ស្តីពីការបង្កើតយន្តការច្រកចេញតែមួយសម្រាប់ការផ្តល់សេវារដ្ឋបាល នៅរដ្ឋបាលស្រុក ដែលពុំទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការបង្កើតការិយាល័យច្រកចេញចូលតែមួយ។ ៤/ណែនាំពង្រឹងរបៀបរបបការងាររបស់មន្ត្រីរាជការឱ្យខិតខំយកចិត្តទុកដាក់បំពេញការងារឱ្យបានត្រឹមត្រូវតាមតួនាទី ភារកិច្ចរបស់ខ្ញួន ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត នានាជាធរមាន ពិសេសច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ៕ រម្យ
ប្រភព៖ រដ្ឋបាលខេត្ត